តើលោកអ្នកដឹងទេថា នៅកម្ពុជាមិនខ្វះទេវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនកម្ពុជា?

0
41

សម្តេចតេជោ ហ៊ុន សែន បានប្រកាសជំរុញការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សំាងការពារជំងឺឆ្លងកូវីដ១៩ ឲ្យបានលឿន និងឆាប់រហ័សក្នុងរយៈពេលខ្លីសម្រាប់ប្រជាជនដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ឲ្យបានគ្រប់គ្នាទាំងអស់នៅក្នុងភូមិសាស្រ្តនៃតំបន់ក្រហមក្នុងរាជធានីភ្នំពេញ និងទីប្រជុំជនធំៗនៃខេត្តកណ្តាល។ បណ្តាខេត្តដទៃទៀតក៏ត្រៀមលក្ខណៈបានគ្រប់គ្រាន់ដើម្បីចូលរួមការអនុវត្ត”យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ប្រកបដោយប្រសិទ្ធភាពផងដែរ។

គិតត្រឹមថ្ងៃទី៥ ខែឧសភា កម្ពុជាបានទទួលវ៉ាក់សាំងជិត៤លានដូស ដែលភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន ដែលក្នុងនោះ វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិន ១,៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោកចំនួន ៣២៤.០០០ដូស។ តាមគម្រោងកម្ពុជានឹងទទួលបានវ៉ាក់សាំងជាង ១០លានដូសនៅក្នុងឆ្នាំ២០២១នេះ ដែលនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត គឺខែឧសភា ចំនួន ១លាន ៥សែនដូស ខែមិថុនា ចំនួន ៣លានដូស ខែកក្កដា ២លានដូស និងខែសីហា១លានដូស។ ជំនួយវ៉ាកសំាងការពារជំងឺកូវីដ១៩ ជាសក្ខីភាពថ្មីមួយទៀតឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន នៅក្នុងក្របខណ្ឌនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here