មូលហេតុ​នេះ​ទើប​ RMA ​សម្រេច​ចិត្ត​សង់​រោងចក្រ​ដំឡើង​រថយន្ត Ford ​នៅ​ខេត្ត​ពោធិ៍សាត់​

0
29

កាលពីថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២១​ ក្រុមហ៊ុន RMA បានបង្ហាញពីគម្រោងច្បាស់លាស់ គ្រោងមកបោះទីតាំង រោងចក្រផ្គុំនិងដំឡើងរថយន្ត Ford ដោយបោះទុនវិនិយោគប្រមាណ ២១ លានដុល្លារអាមេរិក។ រោងចក្រនោះមានទីតាំងនៅ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២។ ខាងក្រោមនេះគឺជាមូលហេតុខ្លះៗ RMA សម្រេចចិត្តសង់រោងចក្រ៖

១) ទីតាំងយុទ្ធសាស្រ្ត៖ យោងតាមប្រសាសន៍លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA ថ្លែងក្នុងកិច្ចប្រជុំបានឲ្យដឹងថា៖ រោងចក្រនៅស្រុកក្រគរនេះ គឺជាទីតាំងយុទ្ធសាស្រ្តល្អបំផុតមួយ និងជាចំណុចកណ្ដាល បើគិតពីស្រុកក្រគរទៅប៉ោយប៉ែត្រចម្ងាយត្រឹម ២៥០ គីឡូម៉ែត្រ ពេលសង់រួចរាល់ ផ្តល់ភាពងាយស្រួលក្នុងការផ្គត់ផ្គង់ និងអាចចែកចាយរថយន្ត ទៅកាន់គ្រប់ទីរួមខេត្តដូចជា៖ ខេត្តបាត់ដំបង, ខេត្តសៀមរាប, ខេត្តកំពង់ធំ ជាដើម។ រោងចក្រ នេះអាចបង្កើតការងារជូនពលរដ្ឋខ្មែរប្រមាណជា ៥០០ នាក់ក្នុងមួយឆ្នាំៗ។

ជាប្រភេទរោងចក្រ ស្ដង់ដាអន្តរជាតិ ទទួលស្គាល់គុណភាពដោយ OEM’ Quality Standard និងមានទីតាំងធំទូលាយលើទំហំដី ៤ ហិចតាក្នុងកុងត្រារយៈពេល ៣០ ឆ្នាំ។

បើតាមគម្រោង ដំណាក់កាលទីមួយ ៥ ឆ្នាំដំបូងគឺ ដំឡើង ឯដំណាក់កាលទីពីរ ៥ ឆ្នាំបន្ទាប់ គឺការដំឡើងនិងផលិត តែក៏ត្រូវពិភាក្សាជាមួយដៃគូផ្គង់ផ្គង់ដទៃទៀតដើម្បីទាក់ទាញក្រុមហ៊ុនដទៃ មកបោះទីតាំងក្បែរៗនោះច្រើន រួមទាំងមានកម្មករជំនាញច្រើន នឹងផលិតទាំងស្រុង។

២) ទីផ្សាររថយន្តសរុបនៅកម្ពុជា៖ បើមើលលើស្ថិតិជាទូទៅ ទំនោរចូលចិត្តប្រើប្រាស់រថយន្តថ្មីមានការកើនឡើង។ ប្រសិនបើមានរោងចក្រនៅកម្ពុជា នោះអតិថិជននឹងមានលទ្ធភាពទិញរថយន្តថ្មីប្រើប្រាស់ រីឯក្រុមហ៊ុន ក៏អាចលក់ជូនក្នុងតម្លៃសមរម្យជូនអតិថិជន ជាជាង ការនាំចូលរថយន្តទាំងមូលដែលមានតម្លៃថ្លៃខ្ពស់។

-នៅខែ៨ ឆ្នាំ ២០២០ កម្ពុជា នាំចូលរថយន្តសរុបជាង ៦ ម៉ឺនគ្រឿង ក្នុងនោះគេដឹងថា រថយន្តថ្មីជាង ១ម៉ឺនគ្រឿងនិងរថយន្តមួយទឹកជាង ៤ ម៉ឺនគ្រឿង។

-នៅខែ៨ ឆ្នាំ ២០២១ កម្ពុជា នាំចូលរថយន្តសរុបជាង ៣ ម៉ឺនគ្រឿង ក្នុងនោះគេដឹងថា រថយន្តថ្មីជាង ១ម៉ឺនគ្រឿងនិងរថយន្តមួយទឹកជាង ២ ម៉ឺនគ្រឿង។

ធៀបនឹងក្រុមហ៊ុនដទៃ បើគិតតែទីផ្សាររថយន្តថ្មី Ford លក់ចេញសរុបបានចំនួន ៤៦៧៩ គ្រឿងកើនជាង ៤៥% ក្នុងឆ្នាំ ២០២១ ។ ជាមួយនឹង ចំណែកទីផ្សារធំជាងគេនៅ កម្ពុជា បែបនេះក៏ជាកត្តាធ្វើឲ្យក្រុមហ៊ុន RMA សម្រេចចិត្តសង់រោងចក្រដំឡើងរថយន្ត Ford ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតែមួយគត់។

៣) ដំណើការ Supply chain និង Assembly plant ៖

ក្រោយបញ្ចប់ការសាងសង់ រោងចក្រ មានសម្ភារៈគ្រប់គ្រាន់ដើម្បីផ្តល់គុណភាពស្ដង់ដារដល់អតិថិជនដូចជា បន្ទប់ធ្វើតេស្តរថយន្ត, បន្ទប់ត្រួតពិនិត្យផ្សេងៗ មុននឹងដឹកចេញទៅសាខាលក់នៅតាមបណ្ដាខេត្ត នានា។

៤) ប្រភេទម៉ូឌែល និងចំនួនរថយន្តត្រូវដំឡើង៖ រោងចក្រនេះ នឹងតំឡើងរថយន្តពីរម៉ូឌែលមុនគេគឺ រថយន្ត Ford Ranger (XLT, Wildtrack) និងរថយន្ត Ford Everest ។

ការដំឡើងនោះទៀតសោត ផ្តោតតែម៉ូឌែលណាដែលគេអនុញ្ញាតសិន (លក់ដាច់ខ្លាំង) ទើបឆ្នាំបន្តបន្ទាប់ទើបដំឡើងគ្រប់ម៉ូឌែលទាំងអស់។

ចំពោះគម្រោងក្នុងឆ្នាំដំបូង នឹងដំឡើងឲ្យបាន ៤៥០០ គ្រឿងនិងកើននៅឆ្នាំបន្តបន្ទាប់ ១០ ឆ្នាំក្រោយក្រុមហ៊ុន Ford គ្រោងនឹងបង្កើនដល់ ២ ម៉ឺនគ្រឿងព្រមទាំងបន្ថែមម៉ូឌែលល្បីៗជាច្រើនទៀត៕

អត្ថបទទាក់ទង៖ រោងចក្រដំឡើងរថយន្តនៅ កម្ពុជា មាន ៤ ក្រុមហ៊ុនហើយគិតត្រឹមឆ្នាំ ២០២១

ប្រភព : ខ្លីខ្លី

LEAVE A REPLY

Please enter your comment!
Please enter your name here