បុរសម្នាក់ធ្លាក់ពីលើចុងត្នោតស្លាប់យ៉ាងអាណោចអាធម៍

0
454

គួរអោយអាសូរ បុរសម្នាក់បានធ្លាក់ពីលើចុងត្នោតចំបង្គោលរបង់ជង់ចុងចង្កាជាប់ឆ្កឹង ស្លាប់នៅកន្លែងកើតហេតុ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំនុចដើមត្នោតខាងក្រោយភូមិ ជាន់លែង ឃុំមានជយ័ ស្រុក សណ្ដាន់ ខេត្តកំពង់ធំ។
តាមប្រភពព័ត៏មានពីប្រជាពលរដ្នបានអោយដឹងថា ជនរងគ្រោះឈ្នោះ ស្រី ឆាំ ភេទ ប្រុស អាយុ ៤៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានមុខរបរជាអ្នកឡើងត្នោតកៀបយកទឹកត្នោតធ្វើទឹកត្នោតជូរនិងធ្វើស្ករត្នោត។


តាមការអោយដឹងពីសមត្ថកិច្ចប៉ុស្តិ៍ មានជ័យ ដែលបានចុះពិនិត្យកន្លែងកើតហេតុបានសន្និដ្ឋានថា មូលហេតុដែលជនរងគ្រោះធ្លាក់ ដោយរៀបរាប់ថាដើមត្នោត២ដើមនៅក្បែរគ្នា តែដាក់បង្អោងឡើងតែ១ដើមទេ ហើយនៅលើចុងត្នោតបានដាក់ឬស្សីសំរាប់ឆ្លងទៅឆ្លងមក ។លុះឬស្សីនោះយូរទៅៗក៏ពុកបាក់ធ្លាក់ជនរងគ្រោះស្លាប់នៅនិងគល់ត្នោតខណះពេលគាត់កំពុងឆ្លងទៅដើមម្ខាង ទៀត។
ក្រោយសមត្ថកិច្ចចុះពិនិត្យធ្វើកោសល្យវិច័យរួច បានប្រគល់សាកសពជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here