យន្តហោះប្រយុទ្ធតៃវ៉ាន់ចុះចតនៅលើផ្លូវហាយវ៉េ ខណៈសមយុទ្ធប្រចាំឆ្នាំ ឈានដល់កម្រិតកំពូល

0
80

យន្តហោះចម្បាំងតៃវ៉ាន់បានចុះចតនៅលើផ្លូវហាយវ៉េមួយ នៅថ្ងៃពុធ ទី១៥ ខែកញ្ញានេះ ដែលត្រួតពិនិត្យដោយលោកស្រីប្រធានាធិបតី Tsai Ing-wen នៅពេលសមយុទ្ធប្រចាំឆ្នាំបានឈានដល់កម្រិតកំពូល។ ប្រទេសចិនបានបង្កើនសម្ពាធយោធារបស់ខ្លួន ប្រឆាំងនឹងកោះតៃវ៉ាន់ ដែលចិនបានអះអាងថា ជាទឹកដីពិសិដ្ឋរបស់ខ្លួន ដោយសង្ឃឹមថា នឹងបង្ខំឱ្យរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ទទួលយកអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ លោកស្រី Tsai បានជាប់ឆ្នោតជាថ្មី កាលពីឆ្នាំមុន ដោយការសន្យាថា នឹងតទល់ជាមួយប្រទេសចិននោះ បានធ្វើទំនើបកម្មយោធាដែលបំពាក់ដោយសហរដ្ឋអាមេរិក ប្រែក្លាយទៅជា “បន្លា”។ យន្តហោះប្រយុទ្ធ ៣ គ្រឿង បានចុះចតនៅលើផ្លូវហាយវ៉េ ដែលត្រូវបានរចនាឡើងជាពិសេស សម្រាប់រថយន្តល្បឿនលឿនផង និងជាផ្លូវរត់របស់យន្តហោះផង។ លោកស្រី Tsai បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ជំនាញប្រយុទ្ធដ៏អស្ចារ្យ និងសកម្មភាពរហ័ស ពិតប្រាកដបានមកពីការហ្វឹកហាត់ប្រចាំថ្ងៃ និងបង្ហាញពីទំនុកចិត្តរបស់កងទ័ពអាកាសរបស់សាធារណរដ្ឋចិន(កោះតៃវ៉ាន់) ក្នុងការការពារដែនអាកាសរបស់ខ្លួន”។ កោះតៃវ៉ាន់មានផ្លូវហាយវ៉េសង្រ្គោះបន្ទាន់ ចំនួន ៥ ឆ្លងកាត់កោះនេះ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ ក្នុងករណីមានការវាយប្រហាររបស់ចិន សម្រាប់ការដកទ័ពចេញពីមូលដ្ឋានទ័ពអាកាស មានន័យថា កម្លាំងទ័ពអាកាសនៅតែអាចដំណើរការបាន។ មូលដ្ឋានទ័ពអាកាសរបស់តៃវ៉ាន់ ភាគច្រើនស្ថិតនៅលើឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ដែលទល់មុខជាមួយប្រទេសចិន។ ឆ្នេរសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់ គឺជាទីតាំងសម្រាប់មូលដ្ឋានអាកាស ពីរផ្សេងទៀត ដែលមានរនាំងចងភ្ជាប់យ៉ាងជ្រៅទៅក្នុងថ្ម ដែលផ្តល់នូវការការពារដ៏រឹងមាំថែមទៀត។ សមយុទ្ធ Han Kuang ដែលមានរយៈពេល មួយសប្តាហ៍ កំពុងធ្វើនៅជុំវិញកោះតៃវ៉ាន់ ដើម្បីទប់ទល់ការឈ្លានពានរបស់ចិន។ កងទ័ពអាកាសតៃវ៉ាន់ស្ទើរតែរាល់ថ្ងៃ បានត្រៀមស្ទាក់ចាប់យន្តហោះចិន ដែលហោះចូលតំបន់ការពារដែនអាកាសរបស់កោះនេះ ដែលភាគច្រើននៅជិតកោះ Pratas គ្រប់គ្រងដោយតៃវ៉ាន់នៅផ្នែកខាងលើនៃសមុទ្រចិនខាងត្បូង៕ (Reuters ថ្ងៃទី១៥ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here