អឹរ៉ុបកំពុងចាប់ផ្តើមធ្វើតេស្តលើគុណភាពវ៉ាក់សាំងSinovacរបស់ចិន

0
220

គណៈកម្មារត្រួតពិនិត្យរបស់និយ័តករឧសថនៃសហគមន៍អឹរ៉ុបបានថ្លែងការណ៍កាលពីថ្ងៃទី៤ឧសភាថា ខ្លួនកំពុងចាប់ផ្តើមធ្វើតេស្តលើគុណភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងការពារជំងឹកូវីដ១៩ផលិតដោយក្រុមហ៊ុនSinovac​របស់ចិន ដោយប្រើគោលការណ៍ត្រួតពិនិត្យតាមពេលវេលាពិតប្រាកដនិងផ្អែកលើលទ្ធផលបឋមចេញពីការពិសោធន៍ទៅលើសត្វនិងមនុស្ស ដើម្បីប្រមើលមើលប្រសិទ្ធភាពវ៉ាក់សាំង។

និយ័តករឧសថនៃសហគមន៍អឹរ៉ុបបាននិយាយដែរថា នេះគឺជាវ៉ាក់សាំងរបស់ចិនលើកដំបូងដែលសហគមន៍អឹរ៉ុបនាំយកមកធ្វើតេស្តត្រួតពិនិត្យ ហើយនៅមានវ៉ាក់សាំងផ្សេងទៀត ដែលនឹងស្ថិតក្រោមពិចារណាដែរគឹ វ៉ាក់សាំងCureVacរបស់អាឡឹម៉ង់ , Novavax Inc (NVAX.O) របស់អាមេរិចនិង Sputnik Vរបស់រុស្សី៕

LEAVE A REPLY

Please enter your comment!
Please enter your name here