លោក ឌូតឺតេ ត្រូវបានចោទប្រកាន់ពីបទរារាំងការត្រួតពិនិត្យ នៅក្នុងព្រឹទ្ធសភា

0
135

ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបញ្ជាឱ្យសមាជិកគណៈរដ្ឋមន្រ្តីរបស់លោក ត្រូវតែទទួលបានការយល់ព្រមពីលោក មុនពេលបង្ហាញខ្លួននៅក្នុងការស៊ើបអង្កេតព្រឹទ្ធសភា ដែលបានធ្វើឲ្យសកម្មជន និងអ្នកនយោបាយមួយចំនួនបានចោទប្រកាន់លោក ពីបទប៉ុនប៉ងរារាំងការត្រួតពិនិត្យ។ លោក ឌូតឺតេ បានផ្តល់បទបញ្ជានៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ ដែលបានចាក់ផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែកញ្ញាបន្ទាប់ពីលោកបាននិយាយថា សមាជិកព្រឹទ្ធសភាដែលកំពុងស៊ើបអង្កេតអំពីរដ្ឋាភិបាលរបស់លោក ប្រើប្រាស់ទឹកប្រាក់ជាង ១ ពាន់លានដុល្លារអាមេរិក ក្នុងការទប់ស្កាត់ជម្ងឺរាតត្បាត។ លោក ឌូតឺតេ បាននិយាយថា “ខ្ញុំនឹងតម្រូវឱ្យសមាជិកគណៈរដ្ឋមន្រ្តីទាំងអស់ត្រូវតែច្បាស់ជាមួយខ្ញុំ នូវការអញ្ជើញណាមួយ ហើយប្រសិនបើខ្ញុំគិតថា គាត់នឹងត្រូវបានគេហៅដើម្បីយាយីរំខាន ខ្ញុំនឹងមិនអនុញ្ញាតឱ្យពួកគេចូលរួមទេ”។ នេះមិនមែនជាលើកទីមួយទេ ដែលលោក ឌូតឺតេ បានជំទាស់នឹងអំណាចស៊ើបអង្កេតរបស់សភា។ កាលពីខែមករា លោកបានបញ្ជាឱ្យប្រធានយោធារបស់លោក កុំធ្វើដឹងឮចំពោះការកោះហៅតាមច្បាប់ ដែលចេញដោយព្រឹទ្ធសភា កំពុងស៊ើបអង្កេតកងការពាររបស់លោក ពីការចាក់វ៉ាក់សាំងកូវីដ១៩ ដោយគ្មានការអនុញ្ញាត។ លោក ឌូតឺតេ បានប្រាប់សមាជិកព្រឹទ្ធសភាថា “ខ្ញុំនឹងដាក់កម្រិតដល់អ្នក ចំពោះអ្វីដែលអ្នកបានធ្វើជាមួយស្ថាប័ននីតិបញ្ញត្តិ។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Twitter សកម្មជន Renato Reyes នៃសម្ព័ន្ធភាពឆ្វេងនិយម Bayan (Nation) បានចាត់ទុកបទបញ្ជានេះថា ជាអំពើឃោរឃៅ ហើយបានចោទប្រកាន់លោក ឌូតឺតេ ពីបទព្យាយាមបិទបាំងអំពើពុករលួយ។ លោក ឌូតឺតេ បានប្រាប់សមាជិកព្រឹទ្ធសភាឱ្យបញ្ឈប់ការស៊ើបអង្កេតលើកម្មវិធីដែលកំពុងធ្វើ មានទឹកប្រាក់រាប់ពាន់លានប៉េសូ។ លោក ឌូតឺតេ ដែលរដ្ឋាភិបាលរបស់លោកកំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងៗ ជុំវិញការដោះស្រាយជំងឺរាតត្បាតនេះ បាននិយាយថា កិច្ចព្រមព្រៀងនេះមានសុពលភាព ហើយបានចោទសមាជិកព្រឹទ្ធសភាថា “បានពន្យឺតសវនាការ ដើម្បីមានឱកាសល្អសម្រាប់ការបោះឆ្នោត”៕ (Reuters ថ្ងៃទី១៤ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here