ថ្លៃជាងមាសទៅទៀត!! មាន់ខ្មៅមួយប្រភេទនេះ ខ្មៅទាំងអស់សូម្បីតែឈា.ម ហើយមិនងាយរកទិញបានទេ ព្រោះវាមានតម្លៃរហូតដល់ជាង…(មានវីដេអូ)

0
39

បរទេស៖​ ដូចដែលបងប្អូនដឹងស្រាប់ហើយថានៅលើលោកយើងនេះសម្បូររឿងប្លែកៗនិងអស្ចារ្យជាច្រើនរហូតដល់រឿងខ្លះធ្វើឲ្យយើងភ្ងាក់ផ្អើលនិងលាន់មាត់ថាសឹងតែមិនគួរឲ្យជឿទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួរយ៉ាងរឿងពូជមាន់ខ្មៅមួយប្រភេទ ​ដែលយើងមើលទៅខុសពីមាន់ខ្មៅដទៃ ​ដោយសារតែវាមានពណ៌សម្បុរទាំងរូបរាងខាងក្រៅនិងខាងក្នុង ​មិនលើកលែងសូម្បីតែឈា.មរបស់វាក៏មានពណ៌ខ្មៅខ្លាំងដែរ ​ដោយមាន់ខ្មៅដ៏កម្រមួយនេះមានឈ្មោះថាAyam Cemani ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន់ខ្មៅមួយនេះមានប្រភពមកពីប្រទេសឥណ្ឌូនេស៊ី ​ហើយវាក៏ជាមាន់ដែលមិនសូវមានលក់ដែរ ​ដែលជាហេតុធ្វើឱ្យតម្លៃមាន់មួយនេះថ្លៃខ្លាំងតែម្តងដោយការយកទៅលក់នៅសហរដ្ឋអាមេរិចមានតម្លៃដល់ទៅ២,៥០០ដុល្លារសហរដ្ឋអាមេរិច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការដែលសត្វមាន់មួយនេះមានតម្លៃខ្លាំងមិនត្រឹមតែដោយសារតែវាជាប្រភេទសត្វកម្រតែប៉ុណ្ណោះនោះទេតែសម្រាប់ប្រជាជនឥណ្ឌូនេស៊ីជឿថា ​សត្វមាន់ខ្មៅនេះមានភាពអាថ៌កំបាំងនិងមានអំណាចពិសេសម្យ៉ាង

ហើយគេមានជំនឿទៀតថាមាន់ខ្មៅនេះថែមទាំងជួយផ្តល់ថាមពលពិសេស ​ផ្តល់សុខសន្តិភាពដល់ពិភពលោកនិងជារបស់ដែលនាំមកនូវសំណាងល្អផងដែរ ​ជាពិសេសមនុស្សមួយចំនួនជឿថាសរីរាង្គគ្រប់ផ្នែករបស់មាន់ខ្មៅអាចយកមកផលិតជាឱសថបុរាណដ៏ស័ក្តិសិទ្ធទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែសម្រាប់ប្រជាជនឥណ្ឌូនេស៊ីកម្រទទួលទានមាន់ខ្មៅមួយនេះណាស់ ​ដោយភាគច្រើនគេយកសត្វមាន់នេះសម្រាប់ធ្វើពិធីសាសនា ​ឬជាការបូជាយញ្ញទៅវិញនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here