អតីតប្រធានាធិបតីអាមេរិក ៣ រូប រួមគ្នាជួយជនភៀសខ្លួនអាហ្វហ្គានីស្ថាន

0
26

អតីតប្រធានាធិបតីអាមេរិក ៣រូប គឺលោក George W Bush មកពីគណបក្សសាធារណរដ្ឋ និងលោក Bill Clinton និងលោក Barack O Bama មកពីគណបក្សប្រជាធិបតេយ្យ បានរួបរួមគ្នានៅពីក្រោយក្រុមថ្មីមួយ ដែលមានគោលបំណងគាំទ្រជនភៀសខ្លួនមកពីអាហ្វហ្គានីស្ថាន ដែលកំពុងតាំងទីលំនៅនៅសហរដ្ឋអាមេរិក បន្ទាប់ពីការដកទ័ពអាមេរិកបញ្ចប់សង្គ្រាមរយៈពេល ២០ឆ្នាំ។ អតីតមេដឹកនាំ និងភរិយា នឹងបម្រើការជាផ្នែកមួយនៃគេហទំព័រ Welcome.US ដែលជាសម្ព័ន្ធក្រុមតស៊ូមតិមួយ។ ក្រុមនេះបានបើកដំណើរការ កាលពីថ្ងៃអង្គារ ជាមួយនឹងគេហទំព័រមួយដែលនឹងក្លាយជា “ច្រកចូលតែមួយ” ដើម្បីធ្វើឱ្យជនជាតិអាមេរិកងាយស្រួលក្នុងការបរិច្ចាគដល់ជនភៀសខ្លួន តាមរយៈកម្មវិធីជួលផ្ទះ Airbnb ឬ ស្វែងរកវិធីផ្សេងទៀត ដើម្បីជួយលោក John Bridgeland ដែលជាមន្រ្តីរបស់អតីតរដ្ឋបាលលោកប្រធានាធិបតី George W Bush និងជាសហប្រធាននៃកិច្ចប្រឹងប្រែងនេះ។ ជនជាតិអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ បានមកដល់សហរដ្ឋអាមេរិករួចហើយ ដែលជាផ្នែកមួយនៃការជម្លៀសប្រជាជនអាមេរិក។ លោក Bush និងភរិយាឈ្មោះ Laura បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ បានឈរជាមួយយើងនៅជួរមុខ ដើម្បីជំរុញឱ្យពិភពលោកមានសុវត្ថិភាព ហើយឥឡូវនេះ ពួកគេត្រូវការជំនួយពីយើង”។ មេដឹកនាំរដ្ឋ និងមូលដ្ឋានមួយចំនួនរបស់សហរដ្ឋអាមេរិក បាននិយាយថា ពួកគេនឹងស្វាគមន៍ជនភៀសខ្លួនមកកាន់សហគមន៍របស់ពួកគេ ទោះបីជាអន្តោប្រវេសន៍នៅតែជាបញ្ហាបែកបាក់នៅក្នុងផ្នែកខ្លះ នៃប្រទេសក៏ដោយ។ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ការទទួលយកជនភៀសខ្លួនពីជុំវិញពិភពលោក ត្រូវបានកាត់បន្ថយដល់កម្រិតទាបបំផុត ប៉ុន្តែគោលនយោបាយប្រធានាធិបតីលោក ចូ បៃដិន ដែលជាអ្នកប្រជាធិបតេយ្យបានសន្យាថា នឹងទទួលយកកាន់តែច្រើន ដែលទាក់ទាញបានការគាំទ្រពីមនុស្ស និងអង្គភាពជាង ២៨០ រួមទាំង អាជីវកម្មអាមេរិក ដូចជា Microsoft, Starbucks និង CVS Health ព្រមទាំងអង្គការមិនរកប្រាក់ចំណេញជាច្រើន។ រដ្ឋបាលរបស់លោក បៃដិន កំពុងធ្វើការ ដើម្បីទទួលជនភៀសខ្លួន រហូតដល់ ៥ ម៉ឺននាក់ នៅឯមូលដ្ឋានយោធានៅសហរដ្ឋអាមេរិក៕ (Reuters ថ្ងៃទី១៤ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here