ដំណឹងល្អ! កម្ពុជានឹងចាក់វ៉ាក់សុំាងកូវីដដល់កុមារអាយុ៦ឆ្នាំឡើងលើ ដើម្បីឆាប់បានបើកសាលាបឋមវិញ

0
195

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើការថ្លែងសារពិសេសពាក់ព័ន្ធ ជុំវិញការចាក់វ៉ាកសាំងជូន កុមារអាយុពីអាយុ៦ឆ្នាំ ដល់១២ឆ្នាំ។

នៅក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ថា ប្រសិនបើយើងមិនសម្រេចចិត្ត ចាក់វ៉ាក់សុំាងការពារកូវីដ-១៩សម្រាប់កុមារអាយុ ០៦ដល់១២ឆ្នាំទេ នោះកម្ពុជាក៏មិនអាចឈានទៅ ដល់ការបើកសាលាបឋមវិញនោះដែរ។

ដូច្នេះសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍បន្ថែមថា កម្ពុជានឹងចាប់ផ្ដើមបើកយុទ្ធនាការ ថ្មីមួយទៀតនៅថ្ងៃសុក្រនេះ ដើម្បីចាក់វ៉ាក់សុំាងជូនកុមារអាយុ ០៦ដល់ទៅ១២ឆ្នាំ បន្ទាប់ពីយើង ចាក់វ៉ាក់សុំាងជិតរួចរាល់សម្រាប់កុមារ និងយុវវ័យអាយចាប់ពី ១២ទៅដល់១៨ឆ្នាំកាលកន្លងមកនេះ

គួរបញ្ជាក់ផងដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា បើយោងតាមស្ថិតិកុមារអាយុ ចាប់ពី ០៦ដល់ទៅ១២ឆ្នាំមានចំនួនប្រមាណ ១លាន៨សែននាក់តែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ការបើកដំណើរការទៀតសោត កម្ពុជានឹងធ្វើការចាក់វ៉ាក់សុំាងក្នុងក្របខណ្ឌទូទាំ ងប្រទេស រីឯថ្នាក់ជាតិយើងនឹងបើកនៅក្នុងវិមានសន្និភាព​ដូចពេលដែលចាក់វ៉ាកក់សុំាងឱ្យកុមារ និងយុវវ័យអាយុចាប់ពី ១២ទៅនឹង១៨ឆ្នាំ។

LEAVE A REPLY

Please enter your comment!
Please enter your name here