លោកស្រី Merkel៖ ផ្លូវនៅវែងឆ្ងាយសម្រាប់រដ្ឋបាល់កង់ខាងលិច ឆ្ពោះទៅកាន់សមាជិកភាពសហភាពអឺរ៉ុប

0
56

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បាននិយាយកាលពីថ្ងៃច័ន្ទ ទី១៣ ខែកញ្ញាថា រដ្ឋបាល់កង់ខាងលិច ស្ថិតនៅលើផ្លូវវែងឆ្ងាយ ដើម្បីសម្រេចបានសមាជិកភាពនៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែវា គឺជាគោលដៅរបស់អាល្លឺម៉ង់ដែលរដ្ឋទាំងនោះអាចធ្វើបាន។ នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ នៅទីក្រុងបប៊ែលក្រាដ ជាមួយប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic លោកស្រី Merkel បាននិយាយថា វាស្ថិតនៅក្នុងផលប្រយោជន៍ភូមិសាស្ត្រនៃសមាជិកសហភាពអឺរ៉ុប ដែលមានរដ្ឋនៅតំបន់បាល់កង់ខាងលិចចូលរួមជាមួយប្លុកនេះ។ លោកស្រី Merkel បាននិយាយថា “ផ្លូវនៅវែងឆ្ងាយដែលត្រូវទៅមុនពេលប្រទេសស៊ែប៊ី និងតំបន់ទាំងមូល នៅទីបំផុតអាចក្លាយជាសមាជិកសហភាពអឺរ៉ុប ដូចគោលដៅរួមរបស់យើងដែរ”។ “យើងដែលជាសមាជិករួចហើយរបស់សហភាពអឺរ៉ុប គួរចងចាំថា មានផលប្រយោជន៍ភូមិសាស្ត្រដាច់ខាតសម្រាប់យើង ក្នុងការបញ្ចូលប្រទេសទាំងនេះនៅក្នុងសហភាពអឺរ៉ុប” ។ លោកស្រី Merkel ធ្លាប់និយាយថា លោកស្រីមើលឃើញរដ្ឋបាល់កង់ភាគខាងលិចចំនួន ៦ គឺស៊ែប៊ី អាល់បានី ម៉ាសេដូនីខាងជើង បូស្នៀ-ហឺហ្សេហ្គោវីណា ម៉ុងតេណេហ្គ្រោ និងកូសូវ៉ូ ជាសមាជិកនាពេលអនាគតរបស់សហភាពអឺរ៉ុប៕ (Reuters ថ្ងៃទី១៣ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here