ស្វែងយល់អំពីទងត្រចៀកជាតិសាសន៍មួយចំនួន

0
426

ទងត្រចៀកខ្មែរមើលទៅមាំតូចត្រង់ រៀងរៀវតូចផ្នែកក្រោម មានត្រេមុខរៀងការេចង្កាស្មើ ករៀងមាំស្មើមុខ ច្រមុះរាងបើកធំបបូមាត់ក្រាស់លើក្រាស់ក្រោម មានរង្វៀសមាត់ស្មើរាងធ្លាក់ចុងកន្ទុយបន្តិចភាគច្រើនពុំសូវមានពុកចង្កា។

ទងត្រចៀកចាម៍មានរៀងធំជាងខ្មែរបន្តិច និងចុងខាងក្រោមរៀងរីកជាងខ្មែរឬពេលខ្លះដូចខ្មែរ តែរាងទន់កោងបន្តិចតែពេលខ្លះមានជើងសក់រៀងកោង ពេលខ្លះដូចគ្នាជាមួយខ្មែរតែម្តង ពិបាកកំណត់ មានត្រេមុងរាងកោងបែបពងក្រពើ ករៀងរាវតូច រង្វៀសមាត់រៀងកោងកណ្តាលដូចជំពុះសេកចុងរង្វៀសមាត់ស្រួចកោងឡើងលើ។

ចិនមានត្រចៀកខ្លីៗទោះគាត់ស្លៀកពាក់ជាខ្មែរក៏អាចស្គាល់ថាជាចិន មានច្រមុះតូចស្រួច ត្រេមុខកោងចង្កាហីងលិចចុងចង្កាតូចស្រួចមកមុខធ្វើឲ្យយើងមើលទៅឃើញមុខឡូយចេញមកមុខខ្លាំងត្រង់ចង្កា ហើយភាពច្រើនទុកពុកមាត់វែងៗ ។

ស្យាមវិញមានត្រចៀកបើកធំសំប៉ាងធំទាំងលើធំទាំងក្រោម មានត្រេមុខល្វៀចល្វចបាក់ៗផតៗច្រមុះកោងតូចស្រួចផតត្រង់ចុងដើមភ្នែក មាត់តូចធ្មេញចំបឹសចូលចិត្តទុកពុកមាត់នឹងពុកចង្កា ករៀវតូចៗមិនសូវមាំ។

ខ្ញុំរៀបរាប់មិនបានល្អិតល្អន់ទេ គ្រាន់ជាផ្នែកធ្លាប់សង្កេតមើលឃើញ តែជាផ្នែកមួយដែលយើងគួរតែកោតសរសើរណាស់ចំពោះគំនិតដូនតា លោកយល់ឃើញច្បាស់ណាស់មុនលោកធ្វើដើម្បីបង្ហាញតដល់កូនចៅយើងបច្ចុប្បន្ននេះ នឹងជាគំនិតមួយដែលយើងគួរយកជាគំរូ កុំបន្លំៗហៃអឺៗ។
ប្រភព: Meak Koun

LEAVE A REPLY

Please enter your comment!
Please enter your name here