ពេជ្រ សោភា ផ្អាកទាំងគម្រោងរៀបការ និងថតភាពយន្តថ្មី ក្នុងឆ្នាំ២០២១

0
38

នៅក្នុងឆ្នាំ ២០២១ នេះតារាចម្រៀង ពេជ្រ សោភា មិនត្រឹមតែផ្អាកពិធីមង្គលការរបស់ខ្លួននោះទេ សូម្បីតែគម្រោងថតភាពយន្តថ្មីក៏ត្រូវផ្អាកផងដែរ ។ គម្រោងធំៗ ២ របស់តារាចម្រៀង ពេជ្រ សោភា ដែលបានត្រៀមទុកជាយូរនោះ ត្រូវបានផ្អាកទាំងស្រុងនៅក្នុងឆ្នាំ ២០២១។ ទោះជាខកចិត្តនូវរឿងទាំង ២ នេះក្តី ថ្មីៗនេះ ពេជ្រ សោភា បានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ក្រោយពេលនាងច្រៀងចម្រៀងថ្មីមួយបែបកំប្លែង ។

បទចម្រៀងថ្មីដែលធ្វើឱ្យតារាចម្រៀង ពេជ្រ សោភា ទទួលបានការសរសើរខ្លាំងពីទស្សនិកជននោះមានចំណងជើងថា «  I’m not Perfect » ជាក់ស្តែងគ្រាន់តែចេញបានប៉ុន្មានថ្ងៃប៉ុណ្ណោះសន្ទុះនៃ ការគាំទ្រឡើងខ្លាំងខុសពីធម្មតា សូម្បីតែរូបនាងផ្ទាល់ក៏មានការភ្ញាក់ផ្អើលផងដែរ រហូតពេលឡើងឆាកតន្រ្តីម្តងៗ នាងបានពាំនាំបទចម្រៀងនេះទៅបង្ហាញទស្សនិកជន ។

ក្រៅពីចេញបទចម្រៀងនេះតារាចម្រៀង ពេជ្រ សោភា ក៏បានចេញបទចម្រៀងមនោរសញ្ចេតនាថ្មីៗ ជាច្រើនទៀត ដោយបទចម្រៀងទាំងនោះនាងបានធ្វើឡើងដោយផ្ទាល់ដៃ នៅស្ទូឌីយូក្នុងផ្ទះខ្លួនឯងផ្ទាល់ ពីព្រោះតាំងពីផ្ទុះជំងឺកូវីដ ១៩ នាងមានការភ័យខ្លាច និងមិនសូវហ៊ានចេញទៅណាមកណានោះទេ ។

នៅក្នុងឆ្នាំ ២០២១ នេះផងដែរ តារាចម្រៀង ពេជ្រ សោភា មានគម្រោងធំៗ ២ ទៀតដែលនឹងបង្ហាញទស្សនិកជន ប៉ុន្តែគួរឱ្យស្តាយគម្រោងនោះត្រូវបានផ្អាកហើយ  ជាក់ស្តែងកន្លងមកបុរសសង្ហារ ឆឹម សក្កដា ធ្លាប់បានប្រាប់ថា នឹងរៀបចំពិធីមង្គលការនៅក្នុងឆ្នាំ ២០២១ តែដោយសារស្ថានភាពជំងឺកូវីដ ១៩ មិនទាន់ធូស្រាល អ្នកទាំងពីរក៏សម្រេចចិត្តពន្យាពេលរៀបការជាបន្តទៀត ។
ស្របពេលដែលមិនអាច រៀបចំពិធីមង្គលការបាន តារាចម្រៀង ពេជ្រ សោភា នៅមិនទទួលថតរឿងទី ២ ជាបន្តទៀត ដែរ ដោយសារមមាញឹកការងារផ្ទាល់ខ្លួនមួយចំនួន ទើបមិនមានពេលវេលាគ្រប់គ្រាន់ ។

គួររំលឹកផងដែរថា តារាចម្រៀង ពេជ្រ សោភា ធ្លាប់លេចមុខនៅក្នុងរឿង បិសាចគួរឱ្យស្រឡាញ់ » ទោះបីមិនស្ថិតក្នុងតំណែងតួឯកស្រី តែនាងដើរជាតួអង្គម្តាយដ៏គួរចាប់អារម្មណ៍ ។ កន្លងមក ពេជ្រ សោភា ធ្លាប់បាននិយាយថា ទោះមិនបានថតរឿងញឹកញាប់តែមិនមែនជាផលលំបាកសម្រាប់នាងឡើយពីព្រោះនាងចេញថត MV ចម្រៀង ដូច្នេះការសម្តែងមិនសូវខុសគ្នាប៉ុន្មានទេ ៕ប្រភព : PNN News

LEAVE A REPLY

Please enter your comment!
Please enter your name here