កម្ពុជាមិនអន់ទេ! ​ក្រុមហ៊ុនផលិតឡាន Ford នឹងបង្កើតរោងចក្រឆាប់ៗ ក្នុងខេត្តសំណាង១នេះ

0
136

នេះជាដំណឹងអស្ចារ្យមួយសម្រាប់ប្រជាជនកម្ពុជា ដែលក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោក របស់សហរដ្ឋអាមេរិក គឺយីហោរថយន្ត Ford បានសម្រេចិត្តបោះទីតាំងវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយការវិនិយោគនេះ មានទីតាំងស្ថិតនៅក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមការចុះផ្សាយដោយ Pursat Provincial Hall នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការវិនិយោគរបស់ក្រុមហ៊ុនខាងលើនេះ គឺផ្តោតសំខាន់លើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) ដែលអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

គួរបញ្ជាក់ថា គម្រោងវិនិយោគខាងលើនេះ ត្រូវបានឱ្យដឹង នៅក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធនិម្មិត (ZOOM) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងគណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការ វិនិយោគកម្ពុជា ជាមួយនឹងក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ៕ ប្រភព៖ Business Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here