បុរស​ពលករ​ម្នាក់​ជាប់ចោទ​ពីបទ​ចាប់រំលោភ​ក្មេងស្រី​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក

0
183

បន្ទាយ​មាន​ជ័​យៈ ពលករ​ជា​ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន សហការគ្នាជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូរជ្រៅ ឃាត់ខ្លួន​យកមក​សួរនាំ​ករណី​ម្តាយ​របស់​ក្មេងស្រី​ម្នា​ក់ថា បាន​ចាប់រំលោភ​នាង​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​កូប​ស្រុក​អូរជ្រៅ ។​

​ក្រោយ​ការចាប់ខ្លួន​នៅ​ថ្ងៃទី​១៣​ខែកញ្ញា សមត្ថកិច្ច​ក៏បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ ក្រោយពី​មាន​ក្រុមគ្រួសារ​កុមារី​រងគ្រោះ​ម្នាក់​បាន​ប្ដឹង​ចោទថា​ជនសង្ស័យ​បាន​ចាប់រំលោភ​រំលោភ​កូនស្រី​របស់​ពួកគាត់ ក្នុង​អគារ​បន្ទប់​លេខ​៦​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​កូប នៅ​ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ឌី សុជាតិ ស្នងការរង នគរបាល​ខេត្តបន្ទាយមានជ័យ ទទួល​ផែន​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បានអោយដឹង​នៅ​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០២១ ថា ជនសង្ស័យ​មានឈ្មោះ សុខ វង្ស ហេ​ក​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ជា​ពលករ​ទើប​មកពី​ប្រទេស​ថៃ​។​

រីឯ​កុមារី​រងគ្រោះ​មានឈ្មោះ នី​ម ស្រី​នុត ភេទ​ស្រី អាយុ​១១​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​ណេ​ត ស្រីរ័ត្ន​អាយុ ១៨​ឆ្នាំ មានស្រុក កំណើត​នៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ជា​ពលករ​ពី​ប្រទេស​ថៃ ។​

​យោង​ពាក្យបណ្ដឹង​របស់​ឪពុកម្ដាយ​កុមារី​រងគ្រោះ បាន​រៀបរាប់ថា មុន​កើតហេតុ កាលពី​វេលា​ម៉ោង ៣​និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី ១២​ខែកញ្ញា ឆ្នាំ​២០២១ ពួកគាត់​ជា​ពលករ​ទើប​មកពី​ប្រទេស​ថៃ​ត្រូវបាន​គេ​បញ្ជូន​ឱ្យមកធ្វើ​ច​ត្រា​ឡី​ស័ក​ដាក់​បន្ទប់​ចង្អៀត​រួមគ្នា​នា​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​កូប ឃុំ​ប​ស្រុក​អូរជ្រៅ ។​

​ដោយ​អស់កម្លាំង​ផង ពួកគេ​បាន​ដេក​លង់លក់​។​ប៉ុន្តែ​នៅ​ម៉ោង​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​បាន​លូកដៃ​ចូលទៅក្នុង​អាវ​កូនស្រី​ផង​នឹង​បាន​ស្ទាបអង្អែល​ប្រដាប់ភេទ​កូនស្រី​របស់គាត់​ដែលមាន​អាយុ​១៣​ឆ្នាំ ។​

​ភ្លាមនោះ​ឪពុកម្ដាយ​របស់​ក្មេងស្រី​រងគ្រោះ​ក៏បាន​ស្រែក​ឆោឡោ​ឲ្យ​គេឯង​ជួយ និង​រាយការណ៍​ជូន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ក្រោយ​កើតហេតុ​ភ្លាម​ភ្លាម​លោក​ក៏បាន​ដាក់ចេញ​នូវ​បទបញ្ជា​ឲ្យ​ការិយាល័យ​ជំនាញ និង​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​អូរជ្រៅ ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សួរនាំ ។​

​សូម​ជ្រាបថា ជុំវិញ​ករណីនេះ​សមត្ថកិច្ច​កំពុងដំណើរការ​នីតិវិធី​ហើយ មិន​ទុក​ឲ្យ​ពលរដ្ឋ​ម្នាក់​រងគ្រោះ​ដោយ​អ​យុ​តិ្ត​ធម៌​ឡើយ​។​

​បន្ទាប់ពី​កើតហេតុ ពលករ​និង​ពលរដ្ឋ ពិសេស​ស្ត្រី​និង​នារី បានស្នើ​អាជ្ញាធរ​សុំ​រៀបចំ​បន្ទប់ទឹក សម្រាប់​ស្ត្រី​និង​កុមារី ព្រោះ​ការ​ងូត​ចោមពង់​ឬ​ឬ​សម្លៀកបំពាក់​ខ្លី បង្ក​អោយ​អៀនខ្មាស់ និង​បង្ក​អោយ​ប្រុសៗ បានឃើញ ក៏​ជ្រួលជ្រើម​៕​

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here