យល់យ៉ាងណាដែរ! ម្នាក់ៗចោតថាជាចោរ តែអ្នកខ្លះទៀត កំពុងតែជួយរកយុត្តិធម៌ជូនប្អូនស្រី ខណៈម្ចាស់ហាងទូរស័ព្ទខ្លះនិយាយថា…..(មានវីដេអូ)

0
302

ប្រិយមិត្តជាច្រើនបានខ្លះបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ មានករណីចោតប្រកាន់ថានារីដ៏ស្រស់ស្អាតម្នាក់ជាចោរលួចទូរស័ព្ទដែលតថ្លៃគ្នាហើយ តែដល់ពេលឆែកកាបូបលុយគ្មានលុយសូម្បីតែមួយរៀល ដែលជាហេតុធ្វើឲ្យម្ចាស់ហាងខឹង ហើយក៏ឲ្យសមត្ថកិច្ច​យកនារីម្នាក់នេះទៅផ្តន្ទាទោសតាមច្បាប់។

ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sithi Na បានបង្ហោះសារថា “លួចគេរហូតម៉ងរៀងរាល់ថ្ងៃតែម្តង ខំលើកលែងឱ្យហើយតែមិនកែខ្លួនសោះ ម្នាក់នេះហើយដែលចូលបន្លំលួចទូរស័ព្ទនៅហាងខ្ញុំថ្ងៃមុន ឥលូវត្រូវគេចាប់បានសម្រេចហើយ អបអរសាទរអ្នកចាប់បាន”។

យ៉ាងណាមិញ គេហទំព័រហ្វេសប៊ុកឈ្មោះ ទូទៅ ក៏បានរៀបរាប់ថា ដើម្បីចោទប្រកាន់នរណាម្នាក់ថាជាចោរ ក៏ត្រូវមានភស្តុតាងដែរ។ គ្រប់ហាងទូរស័ព្ទសុទ្ធតែមានកាំមេរ៉ាសុវត្ថិភាព សូមបង្ហាញកាំមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីស្ត្រីម្នាក់នេះបានលួចយកទូរស័ព្ទ។ ប៉ុន្តែអ្វីដែលយើងបានឃើញក្នុងវីដេអូជាក់ស្តែង គ្រាន់តែឃើញនារីម្នាក់នេះដើរសួរថ្លៃទូរស័ព្ទនៅតាមហាង ហើយចូលហាងកើតហេតុ(នៅស្ទឹងមានជ័យ) ២ដង។ ក្រោយពីគេបង្ហោះវីដេអូនេះ ឃើញមានអ្នកមកចូលគាំទ្រមួយចំនួនចោទគាត់ថាជាចោរ ដោយមិនបានបង្ហាញភស្តុតាងរឹងមាំ។