អាសូរ​ណាស់​! បុរស​ម្នាក់​ខំ​អង្គុយ​ដាស់​ប្រពន្ធ​ដែល​ផុតដង្ហើម​ទៅហើយ​

0
251

ភ្នំពេញ​: ប្តី​ប្រពន្ធ​មួយគូ អង្គុយ​ហូប​ស្រា​នៅមុខ​ហាង​មួយកន្លែង មួយសន្ទុះ​ក្រោយមក ស្រាប់តែ​គេ​ប្រទះឃើញ​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់ ដោយ​មិនដឹង​មូលហេតុ នៅវេលា​ម៉ោង​១១​នឹង​១៥​នាទី​ព្រឹក ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ២០៥ ស្ថិតនៅក្នុង សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង​។​

​តាម​ប្រភពព័ត៌មាន​ពី​សន្តិសុខ​យាម​ពេទ្យធ្មេញ ដែល​បានឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា​៖ នៅ​មុនពេល​កើតហេតុ ម៉ោង​១១​ព្រឹក​ខ្លួន​បានឃើញ ប្តី​ប្រពន្ធ​មួយគូ​ខាងលើ បាន​ឌុប​គ្នា​មក ទល់មុខ​ហាង លក់​សំបុត្រ​យន្តហោះ មួយកន្លែង ស្រាប់តែ​ប្រពន្ធ​របស់​បុរស​ខាងលើ​នោះ មាន​សភាព​ទន់​ខ្លួន ដូច​មនុស្ស​សន្លប់​។ បន្ទាប់ពី​បុរស​ជា​ប្តី​មកដល់​ទីតាំង​ខាងលើ ក៏បាន​ទម្លាក់​ប្រពន្ធ​របស់ខ្លួន​លើ​ជ​ញ្ជើ​ម​ផ្លូវ​មុខ​ហាង រួច​យក​ជើង​របស់ខ្លួន គោះ​ប្រពន្ធ ដាស់​ឲ្យ​ភ្ញាក់ តែ​ស្ត្រី​ខាងលើ មិនមាន​កាយវិការ​ប​ន្តិ​ច​សោះ បុរស​ខាងលើ​ក៏បាន​បន្ត​ដាស់ ដោយ​ស្រែក​ស្តី​ឲ្យ​ប្រពន្ធ ប៉ុន្តែ​ស្ត្រី​ខាងលើ មិន​ភ្ញាក់ រហូតដល់​ម៉ោង​១​ថ្ងៃត្រង់ ទើប​ដឹងថា​ស្ត្រី​ខាងលើ បាត់បង់​អាយុជីវិត​។ សព​ស្ត្រី​ខាងលើ មានឈ្មោះ វណ្ណ ស្រី​នាង ហៅ​ចាន់ នី អាយុ​៤០​ឆ្នាំ មុខរបរ រើស​អេតចាយ​។ ប្តី​ឈ្មោះ ស៊ុន តារា អាយុ​៤៤ មុខរបរ រើស​អេតចាយ អ្នក​ទាំងពីរ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ រួច​ធ្វើ​កំណត់ហេតុ ទៅលើ​សាកសព ដើម្បី​រង់ចាំ​ផ្នែក​កោសល្យ​វិ​ច្ឆ័​យ​ធ្វើការ​ស្រាវ ទើប​ប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​តាម​ប្រពៃណី​៕​

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here