ត្រៀមបញ្ជូនអត្តពលិក១២ប្រភេទកីឡា ចំនួន១៣៥នាក់ ទៅហ្វឹកហាត់នៅចិន ត្រៀមស៊ីហ្គេម

0
224

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លើកឡើងថា កម្ពុជាបានត្រៀមបញ្ជូនកីឡាករ កីឡាការិនីសក្តានុពលរបស់ខ្លួនចំនួន១២ប្រភេទកីឡា មានចំនួន១៣៥នាក់ ចេញទៅបន្តការហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីត្រៀមស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោកអគ្គលេខាធិការូបនេះអះអាងថា ក្រៅពីការផ្តល់ជំនួយឥតសំណងលើការសាងសង់កីឡដ្ឋានធំនៃពហុកីឡ ដ្ឋានជាតិមរតកតេជោរបស់រដ្ឋាភិបាលចិន ត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាម២០២៣ របស់កម្ពុជា ភាគីចិនក៏បានផ្តល់ជំនួយឥតសំណងមួយផ្នែកទៀតលើការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិចាប់ពីឆ្នាំ២០២១នេះតទៅ ពោលគឺចាប់ពីដើមខែសីហា ឆ្នាំ២០២១ទៅ ដោយភាគីចិនធានាថាស្ថានភាពវិបត្តិជំងឺកូវីដ-១៩បានល្អប្រសើរ ហើយអាចទទួលយកក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ចេញទៅហ្វឹកហាត់នៅប្រទេសចិនបាន។ នេះគឺជាការហ្វឹកហាត់ដ៏សំខាន់ ក្នុងការបង្កើនគុណភាពបច្ចេកទេស ផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងកីឡាករ កីឡាការិនីចិន និងមានទាំងការប្រកួតលក្ខណៈក្នុងស្រុករបស់ចិនផង ម្យ៉ាងទៀតនៅទីនោះក៏មានឧបករណ៍ហ្វឹកហាត់ទំនើបតាមស្តង់ដារផងដែរ។

លោកបានចាត់ទុកថា ការហ្វឹកហាត់នៅប្រទេសចិននឹងជួយជំរុញឲ្យថាមពលកម្លាំង និងស្ថេរភាពបច្ចេកទេសកាន់តែល្អប្រសើរ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយស៊ីហ្គេម នៅវៀតណាម ចុងឆ្នាំ២០២១នេះផង ហើយក្រោយបញ្ចប់ការប្រកួតក្រុមជម្រើសជាតិទាំងនោះ នឹងចេញទៅបន្តការហ្វឹកហាត់រយៈពេលវែង រហូតដល់ពេលដែលត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គម ឆ្នំា២០២៣ តែម្តង។ ក្រៅពីការហ្វឹកហាត់នៅចិន ក៏មានប្រភេទកីឡាមួយចំនួនទៀតរបស់កម្ពុជា ត្រូវត្រៀមចេញទៅហ្វឹកហាត់នៅតាមបរទេស តាមប្រភេទកីឡានីមួយៗផងដែរ ដូចជាតេក្វាន់ដូ ត្រៀមចេញទៅហ្វឹកហាត់នៅកូរ៉េខាងត្បូង កីឡាការ៉េតេទៅហ្វឹកហាត់នៅជប៉ុន វ៉ូវីណាម ទៅហ្វឹកហាត់នៅប្រទេសវៀតណាមជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here