រឿងសោកសង្រេងៈស្ត្រីត្រូវប្ដីចុះចោលពេលមានផ្ទៃពោះ ឥឡូវស្លាប់ចោលកូនទៀត

0
169

ស្ទឹងត្រែង:ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងកាលពីវេលាទៀបភ្លឺថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២១។អ្វីដែលគួរឱ្យសង្វេគគឺស្រ្តីនេះមានកូនអាយុជាងមួយឆ្នាំនៅតែលតោល ដោយសារប្តីរបស់នាងបានចុះចោលនាងតាំងពីរនាងមានផ្ទៃពោះប្រាំពីរខែមកម៉្លេះ។

ស្ត្រីម្នាក់ដែលទទួលមរណភាពនេះឈ្មោះស្រីនាងអាយុ៣៨ឆ្នាំ។នាងមានស្រុកកំណើតនៅខេត្តស្វាយរៀងបានមករស់នៅភូមិសៀមប៉ាងឃុំសេកុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងជាមួយនឹងបុរសម្នាក់មានគ្រួសាររួចទៅហើយនៅផ្ទះជួល។ប៉ុន្តែបុរសនោះបានចុះចោលតាំងពីនាងមានផ្ទៃពោះប្រាំពីរខែ។

អាជ្ញាធរស្រុកសៀមប៉ាងបានប្រាប់ឲ្យដឹងថាកាលពីល្ងាចថ្ងៃទី១២ខែកញ្ញាស្ត្រីខាងលើមានអាការៈសន្លប់មិនដឹងខ្លួន ហើយត្រូវបានអ្នកជិតខាងជួយដឹកទៅសម្រាកនៅមណ្ឌលសុខភាពស្រុកសៀមប៉ាងនិងបានបញ្ជូនមកមន្ទីរពេទ្យខេត្តស្ទឹងត្រែង។តែអកុសលស្ត្រីនោះបាត់បង់ជីវិតដោយបន្សល់ទុកទារកប្រុសមានអាយុជាងមួយខួបឱ្យនៅកំព្រា។

តាមការឲ្យដឹងពីគ្រូពេទ្យបានប្រាប់ថាស្ត្រីដែលស្លាប់បណ្តាលមកពីលើសសម្ពាធឈាមមានកម្រិតខ្ពស់។

សពត្រូវអាជ្ញាធររៀបចំបូជានៅស្រុកសៀមប៉ាងរសៀលថ្ងៃទី១៣ខែកញ្ញា។ចំណែកទារកត្រូវបានអ្នកនៅក្នុងស្រុកសៀមប៉ាងចិញ្ចឹមថែរក្សាជាបណ្ដោះអាសន្ន៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here