លោក Biden និង លោក Xi ពិភាក្សាគ្នា ដើម្បីចៀសវាង ជម្លោះ

0
206

ប្រធានាធិបតី អាមេរិក លោក Joe Biden និង មេ ដឹកនាំចិន លោក Xi Jinping បាន និយាយ គ្នាតាមទូរស័ព្ទ រយៈ ពេល ៩០ នាទី នៅ ក្នុង កិច្ច ពិភាក្សា លើក ដំបូង ក្នុង ពេល ៧ ខែ អំពី តម្រូវការកុំឱ្យ ការ ប្រកួត ប្រជែង រវាង ប្រទេស ដែល មាន សេដ្ឋកិច្ច ធំបំផុតទាំងពីរ នេះ ក្លាយ ជា ជម្លោះ។ ភាគី អាមេរិក បាន និយាយ ថា «ភស្តុតាង ល្អ» គឺ តើ ភាព ជាប់គាំង នៃ ទំនាក់ ទំនង រវាង ប្រទេស មហា អំណាច ដែល កំពុង ធ្លាក់ ចុះ ដល់ ចំណុច ទាប បំផុតក្នុងពេលច្រើន ទសវត្សរ៍ មកនេះ អាច ដោះស្រាយ បាន ឬ យ៉ាង ណា។ សេចក្តី ថ្លែង ការណ៍ របស់ សេតវិមាន បាន និយាយ ថា លោក Biden និង លោក Xi បានពិភាក្សា ជា យុទ្ធសាស្ត្រ ទូលំ ទូលាយ រួមមាន ផល ប្រយោជន៍ និង គុណ តម្លៃ ដូចគ្នា និង ខុស គ្នា។ ការ សន្ទនា នេះ ផ្តោត លើ បញ្ហា សេដ្ឋកិច្ច ការ ប្រែប្រួល អាកាស ធាតុ និងជំងឺ កូវីដ១៩។ សេចក្តី ថ្លែង ការណ៍ នោះ បាន និយាយ ថា «លោក ប្រធានាធិបតី Biden បាន បញ្ជាក់ ពី ចំណាប់ អារម្មណ៍ ឥត ងាករ៉េ របស់ សហ រដ្ឋ អាមេរិក ចំពោះ សន្តិភាព ស្ថិរភាព និង វិបុលភាព នៅ ក្នុង តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក និង ពិភព លោក ទាំងមូល ហើយ មេ ដឹកនាំ ទាំងពីរ បាន ពិភាក្សា គ្នា អំពី ការ ទទួល ខុសត្រូវ របស់ ប្រទេស ទាំង ពីរ ដើម្បី ធានា ថា ការ ប្រកួត ប្រជែង គ្នា មិននាំ ទៅ រក ជម្លោះឡើយ»។ នេះ ជា ជំនួប កម្រិត ខ្ពស់ និយាយ គ្នា តាម ទូរស័ព្ទ លើក ដំបូង រវាង លោក Xi និង លោក Biden ដែលបាន ផ្តល់ នូវ វឌ្ឍភាព តិចតួច លើ បញ្ហា ជាច្រើន តាំងពី បញ្ហា សិទ្ធិ មនុស្ស រហូត ដល់ តម្លាភាព នៃ ប្រភព ជំងឺ កូវីដ១៩។ ក្នុង អំឡុង ពេល ប៉ុន្មាន ខែកន្លង មក នេះ ភាគី ទាំង ពីរ បាន ឈ្លោះ ប្រកែក គ្នា ឥត ឈប់ ឈរ ដែល ជារឿយៗ តែងតែ ប្រើ ការ វាយ ប្រហារ ជា សាធារណៈ តាមរយះការ ដាក់ ទណ្ឌកម្ម លើ មន្រ្តី និង រិះគន់ គ្នា ទៅវិញ ទៅមក ថា មិន គោរព កាតព្វ កិច្ច អន្តរជាតិ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here