រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី បំពេញទស្សនកិច្ចការងារនៅសិង្ហបុរី

0
92

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី បានមកដល់ប្រទេសសិង្ហបុរីនៅថ្ងៃចន្ទ ទី១៣ ខែកញ្ញានេះ ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល ២ថ្ងៃ។ ក្រសួងការបរទេសសិង្ហបុរី (MFA) បាននិយាយកាលពីថ្ងៃអាទិត្យថា លោក វ៉ាងយី បានទូរស័ព្ទទៅនាយករដ្ឋមន្រ្តីលោក Lee Hsien Loong និងឧបនាយករដ្ឋមន្ត្រីលោក Heng Swee Keat។ លោក វ៉ាងយី ក៏នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសលោក Vivian Balakrishman ផងដែរ។ កាលពីខែមីនា លោក Balakrishman បានទៅទស្សនាខេត្តហ្វូជៀន ប្រទេសចិន ជាកន្លែងដែលលោកបានជួបលោក វ៉ាងយី។ បណ្តាញទំនាក់ទំនងការធ្វើដំណើរ ការទទួលស្គាល់វិញ្ញាបនបត្រសុខភាព និងស្ថានភាពនៅមីយ៉ាន់ម៉ា គឺជាបញ្ហាមួយដែលរដ្ឋមន្ត្រីទាំងពីរបានពិភាក្សានៅពេលនោះ។ សិង្ហបុរី គឺជាចំណតទី ៣ របស់លោក វ៉ាងយី ក្នុងដំណើរទស្សនកិច្ចអាស៊ីអាគ្នេយ៍ បន្ទាប់ពីវៀតណាម និងកម្ពុជា លោកនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ដែលជាចំណតចុងក្រោយរបស់លោក បន្ទាប់ពីចាកចេញពីសិង្ហបុរីនៅថ្ងៃអង្គារស្អែកនេះ៕ CNA

LEAVE A REPLY

Please enter your comment!
Please enter your name here