សឹងតែមិនជឿថាចេតិយអ្នកប្រាជ្ញខ្មែរ ជួន ណាត មានបន្ទប់ដាក់កោដជិត១ពាន់

0
73

មហាចេតិយរបស់សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោព្រះសង្ឃរាជថ្នាក់ទី១ និងជាប្រាជ្ញអក្សរសាស្ត្រខ្មែរមួយរូបរបស់កម្ពុជា ដែលមានទីតាំងក្នុងក្នុងបរិវេណវត្តឧណ្ណាលោមក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ​រាជធានីភ្នំពេញនេះគឺមិនត្រឹមតែជាមហាចេតិយសម្រាប់កម្កល់ព្រះអដិ្ឋធាតុព្រះអង្គមួយអង្គឯងនោះទេគឺមានតម្កល់កោដធាតុអ្នកស្លាប់រាប់សិបថែមទៀតផង។

មហាចេតិយរបស់ប្រាជ្ញអក្សរសាស្ត្រខ្មែររូបនេះបានកសាងឡើងនៅឆ្នាំព.ស.២៥១២ ត្រូវនឹងគ.ស.១៩៦៩ នៅគិតត្រឹមឆ្នាំ២០២១នេះមានអាយុ៥២ឆ្នាំហើយ។ ព្រះចេតិយនេះចែកចេញជា ៤ថ្នាក់៖

• ថ្នាក់ទី១ ជាន់កំពូល ជាកន្លែងដាក់ព្រះធាតុសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលព្រះអង្គចូលទិវង្គតនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ១៩៦៩ ក្នុងព្រះជន្មាយុ ៨៦ ព្រះវស្សា

• ថ្នាក់ទី២ ជាកន្លែងដាក់ធាតុ ព្រះសង្ឃ គណកម្មាធិការ អាចារ្យវត្ត

• ថ្នាក់ទី៣ ជាកន្លែងសម្រាប់ពុទ្ធបរិស័ទទូទៅគោរពបូជា និងថ្វាយបង្គំ

• ថ្នាក់ទី៤ ជាបន្ទប់ក្រោមដីជាកន្លែងដាក់ទូកម្កល់ធាតុឲ្យពុទ្ធបរិស័ទទូទៅជាវ។

សូមទស្សនារូបក្នុងបន្ទប់ដាក់ធាតុជិត១០០០កោដក្នុងមហាចេតិយសម្តេចព្រសង្ឃរាជ ជួន ណាត៖

LEAVE A REPLY

Please enter your comment!
Please enter your name here