ស្វែងយល់ពីដើមម៉ាកាដាមៀដែលអាចដាំបាននៅខេត្តមណ្ឌលគិរី

0
110

ម៉ាកាដាមៀ(Macadamir) គឺជាឈ្មោះកំណើតនៃរុក្ខជាតិហូបផ្លែដ៏ល្អពិសេសមួយ ដែលមានដើមកំណើតពីប្រទេសអូស្រ្តាលី និងបង្កាត់ពូជនៅប្រទេសវៀតណាម។ ដំណាំនេះត្រូវបានក្រុមហ៊ុន Mega First Plantation ដាំសាកល្បងលើផ្ទៃដីតំបន់ខ្ពង់រាបនៃខេត្តមណ្ឌលគិរី។

ម៉ាកាដាមៀ ឬចំបក់បារាំង នឹងផ្ដល់ផលពី៤-៦ឆ្នាំបន្ទាប់ពីការដាំដុះ ហើយចេញផ្លែផ្កាបន្តបន្ទាប់គ្នាគ្រប់រដូវ និងមានអាយុកាលប្រហែល១០០ឆ្នាំ។

សូមបញ្ជាក់ផងដែរថា អត្ថប្រយោជន៍នៃផ្លែចំបក់បារាំង ឬ ម៉ាកាដាមៀ សម្បូរទៅដោយប្រូតេអុីន និងជាតិប្រេងដែលពោរពេញទៅដោយអាស៊ីតអាំងសាទុយរ៉េ ៨៤% មាន Fiber វីតាមីន A, E..D, B1, B2, B3, B7 DHL ជាពិសេសសារធាតុអូមេហ្គា៣និងអូមេហ្គា៧ដែលស្ទើរតែគ្មានរុក្ខជាតិប្រដូចបាន។ ក្រៅពីទុកជាម្ហូបអាហារ រុក្ខជាតិនេះអាចផលិតជាអាហារបំប៉ន ជានំ សូកូឡា ទឹកដោះគោ ជាគ្រឿងសំអាងនិងអាចផលិតជាឱសថផ្សេងទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here