​ប្រសាទ​ព្រហ្ម​កិល ប្រាសាទតូច​មួយ តែ​ក៏មាន​សម្រស់​និង​រឿងរ៉ាវ​កត់ត្រា​ច្បាស់លាស់

0
31

​ភ្នំពេញ​៖ នរណា​ក៏​ដឹងថា នៅ​បរិវេណ​នៃ​រមណី​ដ្ឋា​ន​អង្គរ​គឺមាន​ប្រសាទ​បុ​រណ​ជាច្រើន នៅក្នុង​នោះ ប្រសិនបើ​បានជា​ទៅដល់ កុំ​ភ្លេច​សួ​រម​គ្គុ​ទេស ឫ ពលរដ្ឋ​រក​ប្រាសាទព្រហ្មកិល ។

​ប្រាសាទព្រហ្មកិល គឺជា​ប្រាសាទតូច​មួយ​ស្ថិតនៅ​ក្បែរ​ប្រាសាទអង្គរវត្ត មាន​ចម្ងាយ ប្រមាណ ៣០០ ម៉ែត្រ ខាងលិច​ខ្លោងទ្វារ ប្រាសាទអង្គរវត្ត ។ ប្រាសាទ​នេះ​ត្រូវបាន​សាង​ឡើង​ពី​ថ្មភក់​ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា ។ ប្រាសាទ​នេះ​ជា​ប្រាសាទ​មួយ​ដែលមាន​រាង​តូច​ច្រឡឹង ហើយ​មាន​ចម្ងាយ​ពី​ផ្លូវ​មុខ អង្គរ​ប្រហែលជា ៥០ ម៉ែត្រ​ប៉ុណ្ណោះ ។

​ប្រាសាទ តា​ព្រហ្ម​កិល កសាង នៅ ចុង សតវត្សរ៍ ទី ១២ ដោយ ស្នាម ព្រះហស្ត ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ដើម្បី ឧទ្ទិស ចំពោះ ព្រះពុទ្ធ សាសនា ប្រាសាទ នេះ បាន ទទួល ការ ថែរក្សា ដោយ ក្រសួង អភិរក្ស អង្គរ តាំង ពី ឆ្នាំ ១៩១៩ ។

​ដោយ សារ ការ រុករក កាល ពី ឆ្នាំ ១៩២៨ គេ បាន រក ឃើញ សិលា ចារឹក មួយ ដែល មាន ចុះ ព្រះរាជ បញ្ជា ផ្សេង ៗ នៃ ព្រះ បាទ ជ័យវរ្ម័ន ទី ៧ ដែល ឆ្លាក់ ជាប់ នឹង មន្ទីរ ព្យាបាល រោគ ។ តាម សិលា ចារឹក នៅ ប្រាសាទ តា​ព្រហ្ម ប្រាប់ ថា ប្រាសាទ នេះ ជា ធម្ម មន្ទីរ សម្រាប់ ស្វាធ្យាយន៍ ធម៌ ប៉ែក ខាង ព្រះ ពុទ្ធ សាសនា ។

​ក្រៅពី​ប្រាសាទ​នេះ​មាន​អំណះអំណាង​បែប​វិទ្យាសាស្ត្រ​ហើយ​នោះ ប្រាសាទ​នេះ ក៏ត្រូវ​បាន​គេ​ដឹងថា គឺមាន​នៅក្នុង សៀវភៅ​រឿងព្រេង​និទាន​ខ្មែរ ប្រជុំរឿងព្រេង​ខ្មែរ ដូច្នេះ ក្រោយ​ពេលដែល​បាន​អាន​រឿង ហើយ​ទៅ​មើល​ប្រាសាទ វា​ពិតជា​អត្ថន័យ​មួយ ដ៏​អស្ចារ្យ ។​

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here