“ពេលណាសេរីភាពចាក់ឬសជ្រៅហើយ ពូជរុក្ខជាតិប្រាកដជាលូតលាស់ឆាប់រហ័ស”
ពិតណាស់នៅក្នុងសង្គមមួយរបស់ប្រជាធិបតេយ្យ គឺត្រូវការជាចាំបាច់នូវសេរីភាព។ មនុស្សត្រូវការសេរីភាពក្នុងការរស់នៅ មនុស្សក៏មានសេរីភាពក្នុងការបញ្ចេញមតិផងដែរ។ នៅពេលណាសេរីភាពចាប់ផ្តើមចាក់ឬសចូលជ្រៅក្នុងរដ្ឋណាមួយហើយ រដ្ឋនោះនឹងទទួលការលូតលាស់ក្នុងនយោបាយ ហើយប្រទេសនោះនឹងមានប្រព័ន្ធដឹកនាំល្អ។
ពាក្យថាសេរីភាពគឺជា “អំណាចដែលអាចធ្វើអ្វីបានតាមអំពើចិត្ត ប៉ុន្តែស្ថិតក្រោមច្បាប់” បើច្បាប់ខ្លាំង ប្រជាជនក៏រស់នៅបានសុខ តែយើងក៏ត្រូវដឹងផងដែរថា តើច្បាប់នោះស្ថិតនៅក្នុងក្រោមការដឹកនាំដោយរបបណា?
ដូចនេះហើយបានជាបិតាស្ថាបនិកសហរដ្ឋអាមេរិក លោកចច វ៉ាស៊ិងតោន និងបិតាស្ថាបនិកផ្សេងទៀត ជ្រើសរើសរបបប្រជាធិបតេយ្យជាមាគា៌ក្នុងការដឹកនាំប្រទេសមួយនេះ។
នៅទីណាមានការគាបសង្កត់ នៅទីនោះនឹងមានការងើបទាមទារសិទ្ធិសេរីភាព រើបំរាស់ដើម្បីគេចចេញពីការរឹតត្បិត ដូចអ្វីដែលអាមេរិក បានទាមទាសេរីភាព និង ឯករាជ្យ ពីចក្រភពអង់គ្លេសដូចដែលយើងបានដឹងកន្លងមក៕