អ្នកលក់​៖ ជន្លេន​ក្រហម​នៅ​ខេត្តកំពង់ធំ មាន​ហាងឆេង​ល្អ​

0
190

កំពង់ធំ ៖ ដោយសារ​មានទឹក​ភ្លៀងរលឹម​និង​ធ្លាក់​រណ្តំ​ជាប់ៗ​គ្នា​ព្រោះ​រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​មូសុង​មកនេះ ចាប់ពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃនេះ សត្វ​ជន្លេន​ក្រហម​ឫ​ជន្លេនត្រោក​និង​ខ្វៀន បានចេញ​ពី​ដី​តាម​វាលស្រែ ចម្ការ ទីទួល​… រហូត​អ្នកភូមិ​ចាប់​លក់ និង កំពុងមាន​ហាងឆេង​ល្អ​។​

ក្នុងភូមិ​សាស្ត្រ ភូមិ​ប្តៀ​ក ឃុំ​ផាន់​ញើ​ម ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ ប្រជាពលរដ្ឋ​ជាច្រើន​នាំគ្នា​ទៅរក និង​ចាប់​យកមក​លក់​អោយ​ឈ្មួញកណ្តាល ក្នុងតម្លៃ​៣.០០០​គ​ក្រ​/១​គីឡូក្រាម​។​
​ចំណែក​ឈ្មួញកណ្តាល​បាន​លក់​បន្តទៅ​ថៅកែ​ធំ​បាន ថ្លៃ​៣.៥០០​រៀល​/១​គ​ក្រ ។

​អ្នកភូមិ​ប្តៀ​ក​បានអោយដឹង​កាលពី​ថ្ងៃទី​១១​ខែកញ្ញា​ថា ជន្លេន​ក្រហម គឺជា​ធនធាន​មាន​ប្រយោជន៍​ច្រើន ព្រោះ​វា​សំបូរ​ទៅដោយ​ប្រូ​តេ​អ៊ី​ខ្ពស់ និង​ជាស​ត្វ​អត់​ឆ្អឹង ដែល​អាចធ្វើ​ចំណី​ល្អ​ក្នុងការ​ចិញ្ចឹមសត្វ​ដូចជា មាន់ ទា ជ្រូក ត្រី កង្កែប និង​នុយ​សំរាប់​ដាក់អោយ​ត្រី ជាដើម​។ គឺ​វា​ជួយ​ឱ្យ​លូតលាស់​ធំធាត់​បានល្អ និង​ជួយ​ដល់​ការដាំដុះ​ផងដែរ ។​

​ក្រុម​ឈ្មួញកណ្តាល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្ងៃទី​១១​ខែកញ្ញា​៖​ថា ការប្រមូលទិញ​ជន្លេន​ទាំងអស់នេះ យើង​ទិញ​យកទៅលក់​បន្ត​អោយ​ថៅកែ និង​ប្រជាកសិក ក៏ដូចជា​ប្រជា​នេសាទ​។​

​ពួកគេ​បន្តថា ជ​ន្លេ​ទាំងអស់នេះ បើ​តូច​យកទៅ​ធ្វើ​នុយ​ដាក់អោយ​ត្រី​ស៊ី ដាក់​លាន់ ដាក់​លប ខ្លះទៀត​យកទៅអោយ​សត្វ​មាន់ ទា ជ្រូក កង្កែប​ស៊ី​ជាដើម ប៉ុន្តែ​ពួកគេ​ថា ការប្រមូលទិញ​ជន្លេន​ទាំងអស់នេះ ក៏មាន​ការ​ប្រឈម​គ្រោះថ្នាក់ ខាតបង់​ដែរ ប្រសិន​យក​ជន្លេន​មិនទាន់​ពេល​ដល់ដៃ​ថៅកែ​ធំ​ដែល​គាត់​ចេះ​ប្រស់​ចិញ្ចឹម​គឺ​វា​ងាប់ គឺ​វា​ងាប់​បន្ត​គ្នា រ​ហូ​ស​អស់ ដូច្នេះ បើ​មិនមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នឹង​អាច​ខាតបង់​។

​អ្នកភូមិ​បានអោយដឹងថា ពួកខ្លួន​អាច​រក​ជន្លេន​នៅពេល​យប់ ហើយ​លក់​។ ជន្លេន​ទាំងនេះ គឺ​វា​មាន​ចាប់ពី​ខែកញ្ញា​ដល់​ខែតុលា ប៉ុណ្ណោះ ដូច្នេះហើយ​បានជា​អ្នកភូមិ​បាន​ខិតខំ​រក​ជន្លេន ដើម្បី​បាន​យកមក​ជួយ​ទ្រទ្រង់​ជីវភាព​៕​

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here