ចាប់ខ្លួន​ជនជាតិ​ចិន​ប្រុស​ ស្រី ១៤​នាក់ និង​អាវុធ​វែង​ខ្លី​ចំនួន​៧​ដើម នៅ​ក្រុងព្រះសីហនុ​

0
119

ព្រះសីហនុ​: ជនសង្ស័យ ជា​ជន​ជាតិចិន​ប្រុស ស្រី ប្រមាណ ១៤​នាក់ ត្រូវបាន​ចាប់ខ្លួន និង​ដកហូត វត្ថុតាង មាន​អាវុធ ខ្លី​វែង ចំនួន ៧​ដើម ក្នុង​បទល្មើស ចាប់​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ ពី​ជន​ជាតិចិន​ដូចគ្នា ដែល​ប្រព្រឹត្តឡើង​កាលពី​ម៉ោងជាង​៧​យប់ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​កាស៊ីណូ ស៊ី​ហាវ​យី​ង​ហួយ ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​,​ខេត្ត​ព្រះសីហនុ ក្នុងនោះ​កន្លែងកើតហេតុ​នៅក្បែរ​ឆ្នេរសមុទ្រ​ទីតាំង​ជា​អគារ​មាន​កំពស់​៩​ជាន់ មាន​ជាន់​ខ្លះ​ជា​បន្ទប់ Online​។​

សមត្ថកិច្ច​ចម្រុះ​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ករណីនេះ មានការ​សម្របសម្រួល និតិ​វិធី​ផ្លូវច្បាប់​ដោយ លោក សៀង សុខ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ព្រះសីហនុ ផងដែរ​។​

​ប្រភព​ដដែល​បាន​បន្ត​រថា ប្រតិបត្តិ​ការបង្ក្រាប​ជនជាតិ​ចិន ដែល​ធ្វើ​សកម្មភាព​បង្ខាំង​មនុស្ស​ចាប់ជំរិត​ទារប្រាក់ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​ជា​ជនជាតិ​ចិន​ចំនួន​១៤​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ ដកហូត​បាន​អាវុធ​ចំនួន​៧​ដើម​(​វែង​២​ដើម ខ្លី​៥​ដើម​) គ្រាប់កាំភ្លើង​និង​អាវ​ក្រោះ ព្រមទាំង​សម្ភារៈ​ពាក់​ព​ន្ធ័​មួយចំនួនទៀត ក្នុងនោះ​សមត្ថកិច្ច​បាន​រកឃើញ​និង​ជួយ​រំដោះ​ជន​រង គ្រោះជា​ចំណាប់ខ្មាំង​ចំនួន ០២​នាក់ ជា​ជន​ជាតិចិន​ដូចគ្នា​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង នាំយក​ទៅកាន់​បញ្ជាការ​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕​

្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here