អាងខ្សែមេឃុំព្រួតគ្នាវាយស្ត្រីម្នាក់ស្លាប់កូនក្នុងផ្ទៃ

0
60

ខេត្តស្ទឹងត្រែង:ជនសង្ស័យក្នុងចំណោមបក្សពួកជាច្រើននាក់ ៣ នាក់ ត្រូវបានចាប់ខ្លួន ហើយជនល្មើសទាំងនេះត្រូវជាខ្សែស្រឡាយលោកមេឃុំ តាឡាត បានព្រួតប្រើហិង្សាលើស្ត្រីមានផ្ទៃពោះ ៤ ខែបណ្តាលឱ្យស្លាប់កូនក្នុងផ្ទៃ។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី ២២មិនាឆ្នាំ ២០២១មកម្ល៉េះធ្វើឲ្យស្ត្រីរងគ្រោះស្លាប់កូនក្នុងផ្ឋៃ ត្រូវបានក្រុមគ្រូពេទ្យវះកាត់យកកូនចេញ សង្គ្រោះម្តាយទាន់ពេល។

ជនសង្ស័យបីនាក់នៅរសៀលថ្ងៃទី ៤ខែឧសភានេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយ។
អ្នកពាក់ព័ន្ធផ្សេងទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេតដើម្បីឈានដល់ការចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here