តុលាការខេត្ត​ស្ទឹងត្រែង​ឃុំខ្លួន​អ្នកកាសែត ៩ នាក់ ដាក់ពន្ធនាគារ​

0
132

ស្ទឹងត្រែង​: តុលាការខេត្ត​ស្ទឹងត្រែង​ចោទប្រកាន់​និង​ឃុំខ្លួន​អ្នកកាសែត​មកពី​ក្រៅ​ខេត្ត​ចំនួន​៩​នាក់​ដាក់​ក្នុង​ពន្ធនាគារ​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១​។​

​អ្នកកាសែត​ទាំងនោះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៧ កញ្ញា ដោយ​យោងតាម​បណ្តឹង​ពី​អ្នកដឹកឈើ​គ្រឿងផ្ទះ​ប្តឹង​ថា​បាន​ជំរិត​ទារប្រាក់​ចំនួន​៤​ពាន់​ដុល្លារ​។ តែ​អ្នកកាសែត​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ​។​

​ក្រោយពេល​ឃាត់ខ្លួន កងរាជអាវុធហត្ថ​កសាង​សំណុំរឿង​ចោទប្រកាន់​ទៅលើ​អ្នកកាសែត​ទាំង​៩​នាក់ ទៅ​តុលាការ​ហើយ​ខាង​
​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ចំនួន​២​បទល្មើស​ផ្សេងគ្នា គឺ​ចោទ​បទ​កំហែង​យក និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ចូលទៅ​ក្នុងការ​បំពេញមុខ​ងារ​សាធារណៈ តាម​មាត្រា​៣៦៣-៣៦៤ និង​មាត្រា​៦០៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តស្ទឹងត្រែង​លោក​ផុន វណ្ណា ក្រោយ​ទទួល​សំណុំរឿង​ពី​អយ្យា​ការ​ហើយ​បានសម្រេច​ឃុំខ្លួន​អ្នកកាសែត​ទាំង ៩ នាក់​ដាក់ពន្ធនាគារ​ប​ណ្ដោះ​អាសន្ន​រង់ចាំ​ធ្វើការ​ស៊ើបអង្កេត​ជា​បន្តទៀត​នៅពេល​ក្រោយ​៕​

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here