កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នគរបាលម្នាក់ ដែលអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក សង្ស័យបង្កឲ្យមាន អំ ពើ ហិ ង្សា នៅលើនារីម្នាក់ ត្រូវមានសមត្ថកិច្ចជំនាញ បញ្ជូនខ្លួនទៅតុលាការហើយ ។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១០ ខែកញ្ញានេះថា មន្ត្រីនគរបាល ដែលសង្ស័យអនុវត្តច្បាប់ចរាចរណ៍ បង្កឲ្យមានអំពើ ហិ ង្សា នោះ នៅតែអះអាងថា រូបខ្លួនគ្រាន់តែចេញលើ កដៃ ដើម្បីរារាំងអ្នកមិនអនុវត្តច្បាប់ចរាចរណ៍ប៉ុណ្ណោះ ហើយនារីដែលរងគ្រោះ គឺរងរបួសដោយសារដួលប៉ុណ្ណោះ។
ចំណែកឯ ខាងនារី ដែលរងរបួស នៅតែអះអាងថា សមត្ថកិច្ចរូបនោះ បានប្រើ ហិ ង្សាលើខ្លួន។ ដូច្នេះមិនមានការ សម្របសម្រួលត្រូវរ៉ូវគ្នានោះទេ។
នារីរង គ្រោះទាមទារសំណង ១ម៉ឺនដុល្លារ ពីមន្ត្រីនគរបាលរូបនោះឈ្មោះ ម៉ាត់ ពិសី ភេទប្រុស អាយុ៣០ឆ្នាំ មានឋាននន្ទរស័ក្តអនុសេនីយ៍ទោ បម្រើការងារនៅផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា បានជាសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនមន្ត្រីនគរបាល ជាប់សង្ស័យ ប្រើអាយកូម វា យបែ ក ក្បាល នារីជិះម៉ូតូនោះ ដោយការដោះស្រាយសំណងរដ្ឋប្បវេណី មិនត្រូវរ៉ូវគ្នា រវាងភាគីទាំងពីរ ដោយខាងនារីរងរបួស បានទាមទារប្រាក់សំណង ក្នុងការថ្លៃព្យាបាលរហូតដល់ទៅ ១០,០០០ដុល្លារអាមេរិក ចំណែកមន្ត្រីនគរបាលគឺលោក ម៉ាត់ ពិសី មិនមានលទ្ធភាព ដូច្នោះសំណងរដ្ឋប្បវេណី នៅមិនទាន់បានរលាត់ ទើបសមត្តកិច្ច ត្រូវតែអនុវត្តទៅតា មផ្លូវ ច្បា ប់ ៕