កាបោះឆ្នោតនៅឥណ្ឌា៖គណបក្សលោកនាយករដ្ឋមន្ត្រីឥណ្ឌាទទួលបរាជ័យធ្ងន់ធ្ងរនៅតំបន់បឹងហ្កាល់

0
46

បរាជ័យយ៉ាងធ្ងន់ធ្ងររបស់រដ្ឋភិបាលលោកមូឌីក្នុងការចាត់ចែងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ដែលកំពុងតែវាយប្រហារទៅលើប្រទេសឥណ្ឌារហូតធ្វើឲ្យមានការរញ្ជួយទូទាំងពិភពលោកក៏បានក្លាយទៅជាមូលហេតុដ៏សំខាន់ដែលបានធ្វើឲ្យគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីណេរិនដ្រា មូឌីចាញ់ឆ្នោតស្ពឹកមុខនៅតំបន់បឹងហ្កាល់ដែលសន្លឹងឆ្នោតបានទៅលើគណបក្សប្រឆាំងរបស់លោកស្រីម៉ាម៉ាតា បាណែរជេ។

ជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គណបក្សលោកស្រីនៅតំបន់បឹងហ្កាល់បានធ្វើអ្នកវិភាគនយោបាយជាច្រើនមានការចោទសួរគ្នាទៅវិញទៅមកពីព្រោះថាគណបក្សBJPដែលកំពូងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីមូឌីបានចំណាយពេលវេលានិងលុយកាក់ច្រើនណាស់ដើម្បីអភិវឌ្ឍតំបន់នេះ។មិនមែនតែតំបន់នេះមួយទេ សូម្បីតែរដ្ឋអាសាម រដ្ឋតាមីលណាឌូ និងរដ្ឋការេឡាក៏គណបក្សប្រឆាំងយកជ័យជម្នះលើគណបក្សរបស់លោកមូឌីដែរ។

ទាំងលោកមូឌីនិងរដ្ឋមន្ត្រីមហាផ្ទៃរបស់គាត់បានទទួលរងនូវការស្តីបន្ទោសពីប្រជាជនថាមិនខ្វល់សូម្បីតែបន្តិចអំពីរលកនៃការឆ្លងជំងឺកូវីដ១៩បែរជាមកខ្វល់តែការបោះឆ្នោតសម្រាប់អំណាចផ្ទាល់ទៅវិញ។អ្នកស្រីម៉ាម៉ាតាបាននិយាយថា​របៀបវារៈដំបូងបំផុតសម្រាប់គណបក្សរបស់អ្នកស្រីសម្រាប់រដ្ឋបឹងហ្កាល់ដែលអ្នកស្រីឈ្នះឆ្នោតគឺការដោះស្រាយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ឲ្យខាងតែបានក្នុងពេលខាងមុខនេះ៕ប្រែសម្រួល ៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here