អត្តពលិកអត្តពលកម្ម១៤រូប និងគ្រូបង្វឹក១រូបត្រៀមហ្វឹកហាត់នៅប្រទេសចិនដើម្បីពង្រឹកសមត្ថភាពចូលរួម SEA GAMES 2021-2023

0
21

ភ្នំពេញ៖សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានបង្ហាញវត្តមានកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន១៤នាក់ និងគ្រូបង្វឹក១នាក់ត្រៀមទៅធ្វើដំណើរហ្វឹកហាត់នៅប្រទេសចិនដើម្បីពង្រឹកសមត្ថភាពចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា។
កញ្ញា កែវ មនោរម្យ អគ្គលេខាធិការនៃសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានប្រាប់ឲ្យដឹងថា សហព័ន្ធនឹងបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន១៤នាក់ និងគ្រូបង្វឹក១នាក់ទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីអភិវឌ្ឍជំនាញបច្ចេកទេសកីឡាកម្ពុជា ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងត្រៀមទទួលធ្វើម្ចាស់ផ្ទះ SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។
កញ្ញាបានបន្តថា ចំពោះក្រុមអត្តពលិកទំាង១៤នាក់យើងផ្តោតលើវិញ្ញារត់ចម្ងាយ លោតចម្ងាយ ចោលដុំដែក និងលោតកម្ពស់ ចំណែកកីឡាករ ប៉ែន សុខគង់សព្វថ្ងៃកំពុងធ្វើហ្វឹកហាត់នៅប្រទេសជប៉ុន ក្រោយបញ្ចប់ការចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ រូបគេមិនបានត្រឡប់មកវិញឡើយ។
បញ្ជាកៈក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ កម្ពុជាចំនួន១៣៥នាក់ បូករួមទាំងគ្រូបង្វឹក គ្រូជំនួយ ម្នាក់ ឬ២នាក់ ក្នុង១ប្រភេទកីឡា ក្នុងការចេញទៅគ្រប់គ្រង ដឹកនាំកូនសិស្ស របស់ខ្លួនសម្រាប់ការហ្វឹកហាត់ នៅប្រទេស ចិន ដោយត្រៀមចេញ ទៅហ្វឹកហាត់ នៅក្នុងខែកក្កដា ឬខែសីហា ឆ្នំា២០២១ ។ អត្តពលិកកម្ពុជា ចំនួន១៥៣ នាក់ របស់កម្ពុជានេះ គឺជាអត្តពលិក ដែលមានគុណភាពខ្ពស់ៗជាងគេបំផុត ក្នុងចំណោមជាង ១០ប្រភេទកីឡា ដែលភាគីចិនជាអ្នកមកជ្រើសរើស ដោយខ្លួនឯង ។
ក្រៅពីការហ្វឹកហាត់នៅចិន ក្រុមជម្រើសជាតិកម្ពុជា លើប្រភេទកីឡាមួយចំនួនទៀត ដូចជាការ៉ាតេត្រៀម ចេញទៅហ្វឹកហាត់នៅជប៉ុន, តេក្វាន់ដូ WT ទៅហ្វឹកហាត់ នៅ សាធារណរដ្ឋកូរ៉េ រីឯកីឡាករ កីឡាការិនីមានឈាមជ័រ ជាខ្មែរផ្សេងៗទៀត រស់នៅក្រៅប្រទេសស្រាប់ ដូចជាខេស៊ី កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា ដែលជាម្ចាស់មេដាយមាសអាស៊ី (ASIAN Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេស ហ្វីលីពីន ឆ្នាំ២០១៩ ក៏ត្រូវបានជំរុញលើកទឹកចិត្ត ឲ្យបន្តការហ្វឹកហាត់ ក្នុងពេលដំណាលគ្នាផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here