អង់គ្លេសបង្ហាញនាវាផ្ទុកយន្តហោះ Queen Elizabeth ទៅជប៉ុន ដែលកំពុងព្រួយបារម្ភនឹងអំណាចរបស់ចិនក្នុងតំបន់

0
44

ចក្រភពអង់គ្លេសបង្ហាញនាវាផ្ទុកយន្តហោះ H MS Queen Elizabeth របស់ខ្លួន ដល់ប្រមុខការពារជាតិជប៉ុន កាលពីថ្ងៃច័ន្ទ ទី៦ ខែកញ្ញា នៅមូលដ្ឋានកងទ័ពជើងទឹកក្បែរទីក្រុងតូក្យូ ដែលជាការចាប់ផ្តើមនៃវត្តមានយោធាអចិន្រ្តៃយ៍នៅក្នុងតំបន់ ដែលព្យាយាមក្តាប់អំណាចចិនដែលកំពុងវាតទី។ លោកមេបញ្ជាការ Steve Moorhouse ប្រាប់សន្និសីទខ្លីមួយលើនាវាតម្លៃ ៤,១៥ ប៊ីលានដុល្លារនេះថា៖ «គោលបំណងមួយនៃការដាក់ពង្រាយនេះ ដើម្បីបង្ហាញពីការចាប់ផ្តើមនៃការប្តេជ្ញាចិត្តមួយ។ ជប៉ុនមានគម្រោងធ្វើការហោះហើរយន្តហោះចម្បាំង F-35Bs ពីនាវាផ្ទុកឧទ្ធម្ភាគចក្រ ២ គ្រឿង កំពុងព្យាយាមពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ លើសពីសម្ព័ន្ធមិត្តអាមេរិក ដើម្បីព្យាយាមគ្រប់គ្រងឥទ្ធិពលចិន ដែលខ្លួនជឿជាក់ថា គំរាមកំហែងតំបន់នេះ រួមទាំងឯករាជ្យភាពរបស់កោះតៃវ៉ាន់។ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi និយាយថា៖«ដំណើរទស្សនកិច្ចរបស់ក្រុមនាវាចម្បាំងចក្រភពអង់គ្លេសមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីរក្សា និងពង្រឹងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ»។ នៅក្នុងយុទ្ធសាស្ត្រការពារជាតិ កាលពីពេលថ្មីៗនេះ ជប៉ុនបានកំណត់អត្តសញ្ញាណប្រទេសជិតខាងចិនថា ជាការគំរាមកំហែងសន្តិសុខជាតិដ៏សំខាន់របស់ខ្លួន ហើយនិយាយថា ខ្លួនឃើញពីវិបត្តិទាក់ទងនឹងកោះតៃវ៉ាន់ ខណៈយោធាចិនបង្កើនសកម្មភាពនៅជុំវិញកោះនេះកាន់តែខ្លាំងឡើង ដោយនិយាយថា ខ្លួនមានចេតនាបែបសន្តិភាពប៉ុណ្ណោះ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here