ខ្សែដាំពេជ្រដែលម្ចាស់វាត្រូវគេព្យួរ កអីឡូវដាក់ដេញថ្លៃហើយ

0
43

ក្រុមហ៊ុនដេញថ្លៃ Christie’s បានប្រកាសពីគម្រោងដាក់ដេញថ្លៃខ្សែដៃដាំពេជ្រ ២ ខ្សែមានពេជ្រ ១១២ គ្រាប់ នៅវេលាចុងឆ្នាំនេះនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយប៉ាន់ថាអាចនឹងទទួលបានប្រហែលពី ២ ទៅ ៤ លានដុល្លារ។ តែអ្នកឯកទេសគិតថាអាចបានច្រើនជាងនេះ​ ព្រោះក្រៅពីគុណភាពពេជ្រ ខ្សែដៃនេះមានចរិតប្រវត្តិសាស្ត្រមួយទៀតគឺវាជារបស់ព្រះអង្គម្ចាស់ក្សត្រី Marie-Antoinette នៃប្រទេសបារាំង ដែលត្រូវពួកបដិវត្តន៍ កាត់ទោសប្រហារជីវិតដោយកាត់ក នៅថ្ងៃទី ១៦ តុលា ១៧៩៣ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here