អង្គការសុខភាពពិភពលោករិះគន់ប្រទេសអ្នកមានរឿងវ៉ាក់សាំងនិងរឿងមាក់ងាយប្រទេសអ្នកក្រ

0
87

លោកនាយកនៃអង្គការសុខភាពពិពលោកបានថ្លែងនៅម្សឹលមិញថារហូតមកទល់ថ្ងៃនេះការចែកចាយនិងចាក់វ៉ាក់សាំងនៅទូទាំងពិភព​លោកបានចំនួន៥៥០០លានដូសហើយ។ប៉ុន្តែក្នុងតួលេខនោះ ប្រទេសមានចំណូលខ្ពស់និងប្រទេសចំណូលលើមធ្យម កាន់កាប់80ភាគរយឯណោះ។
លោកនាយកថ្លែងថាប្រទេសពួកអ្នកមាននិងអ្នកផលិតវ៉ាក់សាំងបានមាក់ងាយប្រទេសក្រីក្រថាមិនចេះចាត់ចែងវ៉ាក់សាំង។ដូច្នេះហើយទើបគេបានសន្យាថានឹងផ្តល់ជំនួយវ៉ាក់សាំងចំនួន១០០០លានដូស តែឥឡូវទើបបានផ្តល់វ៉ាក់សាំងដល់COVAXនិងប្រទេសក្រីក្របានមិនដល់១៥​ភាគ​រយផង។
លោកបញ្ជាក់ថាពិភពលោកមានគោលដៅចាក់វ៉ាក់សាំងអោយបាន ៤០ភាគរយនៅទូទាំងពិភពលោកត្រឹមដំណាច់ឆ្នាំ២០២១នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here