រដ្ឋបាល​រាជធានី​ភ្នំពេញ​យក​មណ្ឌល​ព្យាបាល​មួយទៀត ជា កន្លែង ព្យាបាល​អ្នកជំងឺ​បំប្លែង ខ្លួន ថ្មី Delta

0
133

ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​យក​មណ្ឌល​ព្យាបាល​ព្រី​មៀ​សែន​សុខ​មួយទៀត សម្រាប់​ព្យាបាល​អ្នកជំងឺ​បំប្លែង​ខ្លួន​ថ្មី Delta បន្ទាប់ពី​ជំងឺ​នេះ​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់​។​

​លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​៨​កញ្ញា​ថា សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​យក​មណ្ឌល​ព្យាបាល​ព្រី​មៀ​សែន​សុខ​មួយទៀត សម្រាប់​ព្យាបាល អ្នកជំងឺ​បំប្លែង​ខ្លួន​ថ្មី Delta បន្ថែម​ពីលើ​មណ្ឌល​ព្យាបាល​មង្គល​ឧ​ត្ត​ម មណ្ឌល​ព្យាបាល​វិទ្យាល័យ​ជាស៊ីម សាមគ្គី មណ្ឌល​ព្យាបាល​សែន​សុខ​១ អតីត​ពិភពថ្មី​សែន​សុខ និង​មណ្ឌល​ព្យាបាល​ចាក់អង្រែ​។​

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា ការយក​មណ្ឌល​ព្យាបាល​ព្រេ​មៀ​សែន​សុខ​មួយទៀត សម្រាប់​ព្យាបាល​អ្នកជំងឺ​បំប្លែង​ខ្លួន​ថ្មី Delta ដោយសារ​បច្ចុប្បន្ននេះ​ជំងឺ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​Delta បាន​ឆ្លង​ច្រើន​នៅ​រាជធានី​ភ្នំពេញ​ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ត្រូវ​ត្រៀម​កន្លែង​ថ្មី​សម្រាប់​ព្យាបាល ខណៈ​សាលារៀន​ដែលជា​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​អាជ្ញាធរ​ប្រគល់​ជួន​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ សម្រាប់​រៀបចំ​ត្រៀម​បើក​សាលារៀន​ឡើងវិញ​នាពេល​ឆាប់ៗ​នេះ នៅសល់​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ជាស៊ីម សាមគ្គី​និង​មណ្ឌល ច​ត្តា​ឡី​ស័ក​នៅ​អនុវិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន វត្តភ្នំ ដែល​គ្រោង​ប្រគល់​ជា​បន្តបន្ទាប់​ទៀត​ក្រោយ​អាជ្ញាធរ​រៀប​ចំប​ញ្ជួ​ន​អ្នកជំងឺ​និង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ចេញពី​សាលា​ទាំងពីរ​នោះ​រួចរាល់​។​

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ទៀតថា បច្ចុប្បន្ននេះ​នៅ​រាជធានី​ភ្នំពេញ​នៅសល់ មណ្ឌល​ព្យាបាល​ជំងឺ កូ​វីដ ១៩ ប្រមាណ​ជិត​២០​កន្លែង​ទៀត​ប៉ុណ្ណោះ​រួមទាំង​មន្ទីរពេទ្យ​ផង​។​

​គួរ​បញ្ជាក់ថា គិត​ចាប់ពី​ថ្ងៃទី​៣១ ខែមីនា រហូតមកដល់​ថ្ងៃទី​៤ ខែកញ្ញា​ឆ្នាំ​២០២១ កម្ពុ​ជាមាន​អ្នក​ឆ្លង កូ​វីដ​១៩​ប្រភេទ​ដែល​តា ចំនួន ២.៦៤៧ នាក់ ស្ត្រី​មាន​ចំនួន​១៣១៧​នាក់ នៅតាម​រាជធានី​ខេត្ត​ចំនួន ២៣ លើកលែង​ខេត្ត​កែប និង​ខេត្តក្រចេះ ភាគច្រើន​ជា​អ្នកដំណើរ​មកពី​បរទេស តាម​ជើងហោះហើរ ពលករ​ខ្មែរ​ត្រលប់​ពី​ប្រទេស​ថៃ ពី​ប្រទេស​វៀតណាម ប្រជាជន​អ្នកភូមិ​នៅក្នុង​សហគមន៍ ក្រុមហ៊ុន​ឯកជន បុគ្គលិក​សុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ​ភាសា​ជនជាតិ​បរទេស បុគ្គលិក​រោងចក្រ​កាត់ដេរ បុគ្គលិក​ធនាគារ ដូនជី​នៅ​វត្ត និង សិស្ស​ជាដើម​។​

​ក្នុងចំណោម​២៣​រាជធានី​ខេត្ត​ដែល​ឆ្លង​ជំងឺ​ដែល​តា នៅ​រាជធានី​ភ្នំពេញ​ឆ្លង​ច្រើនជាងគេ​គឺមាន​ចំនួន ៩១៤​នាក់ ស្រី​៤២៣​នាក់ បន្ទាប់មកទៀត ខេត្តបន្ទាយមានជ័យ​៥២៦​នាក់ ឧ​ត្ត​រ​មានជ័យ​២៤៥​នាក់ សៀមរាប ២០៧​នាក់ ស្ទឹងត្រែង ១១៩​នាក់ ព្រះវិហារ​១០៨ និង​ខេត្តកណ្តាល​១០២​នាក់​។ ក្រៅពីនេះ​ខេត្ត​ផ្សេង ទៀត​មាន​ក្រោម​១០០​នាក់​៕​

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here