កំហឹងកាន់តែពុះពោរខ្លាំងឡើងក្រោយការផ្ទុះឡើងនៃជំងឺកូវីដ១៩នៅទីក្រុងVaranasi

0
167

តំបន់Varanasiដែលជាទីក្រុងពិសិដ្ឋមានប្រជាជនគោរពទៅដល់សាសនាហិណ្ឌូដ៏ធំជាងគេបំផុតនៅក្នុងពិភពលោកបាននិងកំពុងតែស្ថិតនៅក្នុងចំណោមបណ្តាទីក្រុងនៅក្នុងប្រទេសឥណ្ឌាដែលកំពុងតែទទួលរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់ជំងឺកូវីដ១៩។

ប្រជាជនដែលរស់នៅក្នុងទីក្រុងនេះកំពុងតែចោទសួររកមុខលោកមូឌីនាយករដ្ឋមន្ត្រីឥណ្ឌាដែលពួកគេចោទថាជាអ្នកទទួលខុសត្រូវចំពោះការឆ្លងរាតត្បាតដ៏មហន្តរាយនៃជំងឺកូវីដ១៩។អ្នករស់នៅក្នុងទីក្រុងនេះបាននិយាយថាមូលហេតុដែលបណ្តាលឲ្យមានការផ្ទុះជារលកទី២ដ៏សាហាវនេះគឺបណ្តាលមកពីរដ្ឋាភិបាលអនុញ្ញាតឲ្យប្រជាជនប្រារព្ធពិធីបុណ្យបួងសួងនិងការងូតទឹកក្នុងទន្លេគង្គារដែលមាមនុស្សរាប់លាននាក់បានចូលរួមកាលពីខែមិនាកន្លងទៅនេះ។

ជំងឺនេះបានផ្ទុះឡើងជាលើកដំបូងនៅក្នុងទីក្រុងដេលីនិងទីក្រុងមុមបៃហើយអាជ្ញាធរក៏ចាប់ផ្តើមបិទខ្ទប់និងធ្វើចត្តាឡីស័ក។កម្មករចំណាកស្រុកក្នុងទីក្រុងទាំងពីរនេះក៏បានធ្វើដំណើរត្រឡប់មកភូមិស្រុកវិញដែលស្ថិតនៅក្នុងតំបន់Varanasiយ៉ាងកកកុញតាមមធ្យោបាយរថភ្លើង រថយន្តជាដើម។ពួកគេទាំងនោះ ភាគច្រើនបំផុតសុទ្ធតែជាអ្នកបានចូលរួមក្នុងពិធីបុណ្យពិសិដ្ឋកាលពីថ្ងៃទី២៩ខែមិនា ឬពិធីបុណ្យងូតទឹកលាងបាបនិងអ្នកដែលបានចូលរួមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាភូមិកាលពីថ្ងៃតី១៨ខែមេសា ដែលជាដើមចមសំខាន់បំផុតនាំឲ្យមានការផ្ទុះឡើងនូថជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ហើយដែលពេលនេះបានរុញប្រទេសឥណ្ឌាឲ្យធ្លាក់ទៅក្នុងមហាសោកនាដ្យកម្មដ៏ធំធេងបំផុតនៅក្នុងលោក៕

ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here