ភ្នំពេញ៖ បុរសម្នាក់ និងស្ត្រីម្នាក់ទៀត ជាជនជាតិចិន ដែលជាប់ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ជិត ១០ គីឡូក្រាម បានត្រូវតុលាការ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីរង់ចាំការស៊ើបអង្កេត ជាបន្តទៀត។
សមត្ថកិច្ច បានបញ្ជាក់ថាៈ កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរ:សេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ. មានការចូលរួមពី ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ព្រមទាំងសម្របសម្រួល ដោយលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាប នៅចំណុច ផ្ទះលេខ១៥B បន្ទប់លេខ២A (ខុនដូ) ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់ បឺងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជាលទ្ធផល សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ២នាក់ គឺ ១-ឈ្មោះ YE YU SONG ភេទប្រុស កើតឆ្នាំ១៩៨១ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG3299329 និង ២-ឈ្មោះ លីង វេ (LIN WEI) ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន គ្មាន។ក្នុងនោះ សមត្ថកិច្ច ក៏ចាប់បានវត្ថុតាង រួមមាន :១-អុិចស្តាស៊ី (MDMA) ៦ គ.ក ៥៤៦,៦៥ ក្រ. ២-មេតំហ្វេតាមីន (ICE) ១ គ.ក ០៨៥,៣៥ក្រ. , ៣-អំហ្វេតាមីន ៦០៨,៣៣ ក្រ. , ៤-កេតាមីន (Ketamine) ២២៨,៨៩ ក្រ . ៥-នីមេតាហ្សេប៉ាម (Nimetazepam) ១ គ.ក្រ ៥០៣,៨៨ក្រ. -សរុបទម្ងន់ ៩ គ.ក្រ ៩៧៣,១០ ក្រ. -សារធាតុគីមី ៤ គ.ក្រ ៦៨៤,៧០ ក្រ -ទូរស័ព្ទ ២គ្រឿង និងឧបករណ៍កែច្នៃ មួយចំនួនទៀត៕
ប្រភព : រស្មីកម្ពុជា