ពហុកីឡាដ្ឋានជាតិមរតកតេជោ(ស្តាតថ្មី)គ្រោងនឹងធ្វើពិធីប្រគល់ទទួលក្នុងដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនមកកាន់កម្ពុជានាចុងសប្តាហ៍នេះ

0
67

ឯ.ឧ វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មការជាតិអូឡាំពិក នៅព្រឹកថ្ងៃទី៨ កញ្ញា នេះបានឲ្យដឹងថា ពហុកីឡាដ្ឋានជាតិមរតកតេជោ(ស្តាតថ្មី)គ្រោងនឹងធ្វើពិធីប្រគល់និងទទួល នៅក្នុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ឯ.ឧ វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិននាចុងសប្តាហ៍នេះនឹងប្រារព្វធ្វើឡើងនៅមុខវិមានឈ្នះឈ្នះ ។
ឯ.ឧ វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា គម្រោងសម្ពោធ ពហុកិឡដ្ឋាននេះ ភាគីទាំងពីរកម្ពុជា ចិនបាន ព្រមព្រៀងគ្នា រួចហើយ ដោយកំណត់យកឱកាសនៃដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន ធ្វើពិធីសម្ពោធជាផ្លូវការតែម្តង ប៉ុន្តែ មិនទាន់កំណត់ថ្ងៃឲ្យបានជាក់លាក់ និងត្រូវប្រារព្វធ្វើពិធីអ្វីខ្លះនោះទេ។
ឯ.ឧវ៉ាត់ ចំរើន បានបន្តទៀតថា ការផ្ដល់កិត្តិយសចូលរួមសម្ពោធពហុកិឡដ្ឋានមរតកតេជោ ពីសំណាក់ ឯ.ឧ វ៉ាង យី ដែលជាមន្ត្រីដ៍មានឥទ្ធិពលខ្លាំងរបស់ចិននេះនឹងធ្វើអោយពហុកិឡដ្ឋានមរតកតេជោ កាន់តែល្បីខ្ទរខ្ទារនិងកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់ពិភពលោកមកកម្ពុជាបន្ថែមទៀត។
សូមរម្លឹកថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ពហុកីឡដ្ឋានជាតិមរតកតេជោ នេះតាមគម្រោងត្រូវចំណាយថវិកាសាងសង់ក្នុងចន្លោះពី ១០០ ទៅ ២០០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដែលមានទីតាំង ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញសាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា មានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ ៕
រូបភាបអ៊ុក ប៊ុនរ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here