វៀតណាមកាត់ទោសពលរដ្ឋម្នាក់ឱ្យជាប់ពន្ធនាគារ ពីបទចម្លងកូវីដ១៩ ទៅអ្នកដទៃ

0
104

បុរសឈ្មោះ Le Van Tri មានអាយុ ២៨ឆ្នាំ រស់នៅក្រុងហូជីមិញ បានត្រលប់ទៅលេងស្រុកកំណើត នៅខេត្ត Ca Mau កាលពីខែកក្កដា ក្នុងអំឡុងពេលប្រទេសកំពុងផ្ទុះជំងឺកូវីដ១៩ ខ្លាំង ត្រូវបានតុលាការរកឃើញថា មានទោសពីបទបានចម្លងជំងឺកំណាចទៅអ្នកដទៃ។ នេះបើតាមសេចក្តីសម្រេចរបស់តុលាការមូលដ្ឋាន ដែលចេញផ្សាយជាសាធារណៈ តាមប្រព័ន្ធអ៊ីនធ័រណេត។ ជាប់ចោទមិនគោរពចត្តាឡីស័ក ដែលអាជ្ញាធរសុខាភិបាល តម្រូវឱ្យនៅក្នុងផ្ទះ ចំនួន ២១ ថ្ងៃ ពេលមកដល់ស្រុកកំណើតភ្លាម បុរសនេះមានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៧ ខែកក្កដា ហើយបានចម្លងមេរោគទៅមនុស្សជាច្រើននាក់ផ្សេងទៀត ក្នុងនោះមានម្នាក់បានស្លាប់ កាលពីថ្ងៃទី៧ ខែសីហា។ ទូរទស្សន៍ជាតិបានលើកឡើងថា បុរសជាប់ទោសនេះ បានធ្វើឱ្យមនុស្សយ៉ាងហោច ៨ នាក់ បានធ្លាក់ខ្លួនវិជ្ជមានកូវីដ១៩។ ចំនួនអ្នកឆ្លងកូវីដ១៩ បានកើនឡើងយ៉ាងឆាប់រហ័ស ចាប់ពីចុងខែមេសា ឆ្នាំ២០២១ មក រហូតឡើងដល់ជាង កន្លះលាននាក់ (ជាង ៥៤០០០០នាក់) និង មានអ្នកស្លាប់ដល់ទៅ ១៣០០០នាក់។ រដ្ឋធានីហាណូយ និងក្រុងហូជីមិញ ជាជង្រុកកូវីដ១៩ ធំជាងគេ និងត្រូវជាប់បម្រាមបិទខ្ទប់យ៉ាងតឹងតែងបំផុត នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។ នៅវៀតណាមមានមនុស្សជាច្រើននាក់ហើយ ដែលតុលាការបានកាត់ទោសដាក់ពន្ធនាគារ ពីបទចម្លងកូវីដ១៩ ទៅអ្នកដទៃ។ កាលពីខែកក្កដា មានបុរសម្នាក់ អាយុ ៣២ឆ្នាំ រស់នៅតំបន់ភាគខាងជើង ត្រូវជាប់ពន្ធនាគារ ចំនួន ១៨ខែ។ ភ្នាក់ងារបំរើការក្នុងយន្តហោះម្នាក់ត្រូវជាប់ទោសនៅក្រៅឃុំ ចំនួន ២ឆ្នាំ កាលពីខែមីនា ដោយមូលហេតុដូចគ្នា គឺបានចម្លងវីរុសកូវីដ១៩ ទៅអ្នកដទៃ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here