ភ្នំពេញៈ កម្មករសំណង់ចំនួន២៥នាក់ក្នុងចំណោមកម្មកររចំនួន១៦៨នាក់ នៅការដ្ឋានសំណង់ ក្រុមហ៊ុន អិន ស៊ី អិច (NCX) មានទីតាំងស្ថិតនៅ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធករណីកូវីដបំប្លែងថ្មីDelta។ នេះបើតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវបញ្ជាក់អោយដឹងនៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ។
អាស្រ័យហេតុនេះ កម្មករទាំងអស់យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ព្រមទាំងចូលរួមអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល៣កុំ និង៣ការពារ អោយបានខ្ជាប់ខ្ជួន៕
ប្រភព : រស្មីកម្ពុជា