មួយរយៈចុងក្រោយនេះភ្នំពេញមានការរកឃើញករណីពាក់ព័ន្ធកូវីដបំប្លែងថ្មីលើការដ្ឋានសំណង់ និងរោងចក្រជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២១ មានការរកឃើញកម្មករនៅរោងចក្រនិងការដ្ឋានសំណង់បានតេស្តវិជ្ជមានកូវីដ១៩ ក្នុងចំណោមកម្មករ កម្មការនីរាប់ពាន់នាក់។
តាមការឱ្យដឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ទីតាំងដែលបានតេស្តវិជ្ជមានលើបុគ្គលិកមានផ្ទុកកូវីដ១៩ នោះរួមមាន៖
១. ដាប់ប៊ែលយូ ហ្វាយនែន ឯ.ក (WB Finance Co.,Ltd)វិជ្ជមានកូវីដ១៩ ចំនួន ០៣នាក់ ក្នុងចំណោមបុគ្គលិក ២៥នាក់មានទីតាំងស្ថិតនៅ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ទីតាំងនេះពុំមានពាក់ព័ន្ធប្រភេទបំប្លែងថ្មីទេ។
២.រោងចក្រ ថប់ សាំមីត ហ្គាមិន ឯ.ក TOP SUMMIT GARMENT INC. មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូលបានរកឃើញវិជ្ជមានកូវីដ១៩ចំនួន ៣២នាក់ ក្នុងចំណោម កម្មករ/កម្មការនី ៥៥០០នាក់។មានពាក់ព័ន្ធប្រភេទបំប្លែងថ្មីដែលតា។