ក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករ​ បន្ទាប់ពីមាន​ករណី​ស្លាប់ដោយសារកូវីដបំប្លែងថ្មីម្នាក់

0
241

​កំពង់ឆ្នាំង៖ ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ​នៅ​រសៀល​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ២០២១ គ្រូពេទ្យ​ខេត្ត​កំពង់ឆ្នាំង​ បាន​ចុះ​យក​សំណាកលើ​អាជីវករ​ផ្សារលើកំពង់ឆ្នាំង ចំនួន ​៨៨នាក់ ​ និងរកឃើញវិជ្ជមាន​កូ​វីដ​១៩ចំនួន ១១នាក់បន្ថែមទៀត បន្ទាប់ពី​មាន​ស្ត្រី​ម្នាក់​ជា​អាជីវករ​ផ្សារលើបាន​ស្លាប់​កាលពី​យប់​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ២០២១ ដោយ​សារជំងឺកូ​វីដ​១៩ បំប្លែង​ថ្មីប្រភេទ​ដែល​តា។

លទ្ធផលវិជ្ជមានទាំង ១១នាក់នេះ ​មិនទាន់​អាច​បញ្ជាក់ថា​ជា​ករណីឆ្លង​កូ​វីដ​១៩ធម្មតា​ ឬបំប្លែង​ថ្មីប្រភេទ​ដែល​តា នោះទេ ​ដោយ​ត្រូវបញ្ជូន​សំណាក​ទាំង​នោះ​​ទៅធ្វើវិភាគនៅ​វិទ្យា​ដ្ឋា​ន​ប៉ាស្ទ័រក្រុងភ្នំពេញ ​។ ​ យ៉ាងណាមិញ អាជ្ញាធរសូម​អំពាវនាវ​ដល់បងប្អូន​ប្រជាពល​រដ្ឋ​​ ​​បង្កើន​ការ​ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយ​ត្រូវអនុវត្ត​វិធានការ​របស់​ប្រមុខ​រាជ​រដ្ឋាភិ​បាល និង​ក្រសួងសុខាភិបាល ៣​កុំ ៣​ការពារឲ្យ​បាន​ខ្ជាប់ខ្ជួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here