លីគជុំទី២នឹងប្រើរូបមន្ដTop 8 និង Bottom 5

0
44

ភ្នំពេញ៖លីគជុំទី១ជិតនឹងឈានទៅកាន់ទីបញ្ចប់ហើយៗសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីល្ងាចថ្ងៃទី៧កញ្ញាក៏បានរៀបចំ
ជាស្រេចនូវរូបមន្ដសម្រាប់ប្រកួតនៅជុំទី២ ។
គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC)បានប្រកាសជាផ្លូវការថាសម្រាប់ការប្រកួតលីគកំពូលកម្ពុជាត្រូវប្រើ
រូបមន្ដ Top 8 និង រូបមន្ដ Bottom 5 ។ រូបមន្ដនេះគឺគឺក្រុមចំនួន៨ដែលមានពិន្ទុលើគេនឹងត្រូវប្រកួតវិលជុំនៅជុំទី២ដើម្បីរកក្រុមដែលមានពិន្ទុ
លើសគេក្នុងចំណោម៨ក្រុមនេះនឹងក្លាយជាក្រុមលើកពាន ។

ចំពោះ Bottom 5 គឺក្រុមចំនួន៥ដែលមានពិន្ទុក្រោមគេក្នុងការប្រកួតនៅជុំទី១ដើម្បីប្រកួតវិលជុំរកក្រុមដែលមានពិន្ទុខ្សត់ខ្សោយ
ជាង ។ក្រុមដែលមានពិន្ទុតិចជាងគេនៅវគ្គ Bottom 5 នឹងត្រូវខ្ទាតទៅលេងក្នុងលីគទី២ នារដូវកាលក្រោយ ។
ការប្រកួតសន្សំពិន្ទុនៅជុំទីនឹងបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខនេះក្នុងខណៈដែលការប្រកួតជុំទី២គ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី១៨កញ្ញាខាងមុខនេះ ។
សូមបញ្ជាក់ថាពេលនេះជាបណ្ដោះអាសន្នក្រុមវិសាខាកំពុងតែឈរនៅកំពូលតារាងដែលមាន២៥ពិន្ទុទោះជាយ៉ាងណាក៏ប៉ុន្មាន
ក្រុមទៀតនោះមានពិន្ទុតាមប្រកិតពីក្រោយគឺ២៤ពិន្ទុ ។ចាំមើលរដូវកាលនេះក្រុមណាលើកពាន ហើយក្រុមណានឹងត្រូវខ្ទាតទៅលេងនៅ
លីគទី២នាឆ្នាំក្រោយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here