អតីតកីឡាករប្រដាល់អូឡាំពិកជាប់ចោទពីបទសម្លាប់សង្សារនិងកូនក្នុងផ្ទៃរបស់នាង

0
142

អតីតកីឡាករប្រដាល់អូឡាំពិកលោកសញ្ជាតិព័រតូរីកូលោកFelix Verdejo ត្រូវបានទទួលការចោទប្រកាន់ពីតុលាការកាលពីថ្ងៃចន្ទ័ម្សិលមិញពីបទសម្លាប់សង្សាររបស់ខ្លួននិងកូននៅក្នុងផ្ទៃរបស់នាងផង។

ករណីនេះបានបង្ករឲ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិកហើយនេះគឺជាការប្រព្រឹត្តិអំពើហឹង្សាយ៉ាងសាហាវយង់ឃ្នងទៅលើស្ត្រីភេទ។លោកFelixបានចូលទៅស្តាប់ការចោទប្រកាន់ពីសំណាក់តុលាការក្នុងទីក្រុងSan Juanដែលនៅទីនោះលោក​បានទទួលនូវការចោទប្រកាន់បទល្មើសចំនួន៣គឺការចាប់ជម្រឹត ការសម្លាប់នាងKeishla Rodriguez ដែលនាងក៏កំពុងតែពរពោះផងដែរ។ចៅក្រមនៃតុលាការលោកកាមីល វ៉ាឡេ បានបញ្ជាឲ្យជនជាប់ចោទFelixដែលមានវ័យ២៧ឆ្នាំមិនត្រូវបានអនុញ្ញាតិឲ្យបង់ប្រាក់ធានាដើម្បីបាននៅក្រៅឃុំឡើយ។

មានរបាយការណ៍ថាFelixដែលបានរៀបការជាមួយនាងKeishlaមានការខឹងសម្បារនៅពេលដែលនាងបានប្រាប់ថានាងមានផ្ទៃពោះហើយក៏បានចាប់នាងបង្ខាំងនៅថ្ងៃទី២៩ខែមេសា។នាងក៏បានបាត់ខ្លួនតាំងពីពេលនោះមក ហើយសាកសពរបស់នាងត្រូវបានគេរកឃើញនៅថ្ងៃបន្ទាប់។លោកFelixគឺជាអតីតកីឡាករប្រដាល់ដែលបានបោះបង់អាជីពរបស់ខ្លួនក្រោយពីរងគ្រោះថ្នាក់ចរាចរណ៍កាលពិឆ្នាំ២០១៦​អាចប្រឈមមុខនឹងទៅសប្រហារជីវិតប្រសិនបើតុលាការរកមឃើញថាលោកមានទោសមែននោះ៕

ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here