លោកជំទាវ ឱ វណ្ណឌីន ប្រាប់ពីគន្លឹះយកឈ្នះកូវីដ១៩ ដែលយើងគ្រប់រូបត្រូវអនុវត្ដបើស្រឡាញ់ជីវិត

0
49

បច្ចុប្បន្នជំងឺកូវីដ១៩ បាននឹងកំពុងរីករាលដាលនៅទូទាំងពិភពលោក។ ហើយជំងឺមួយនេះទៀតសោធ ក៏បានឆ​​ក់​យ​ក​អា​យុ​ជីវិ​ត​ប្រជាជនស្លូតត្រង់រាប់លាននាក់ផងដែរ។ ក្នុងនោះយើងឃើញថា ពលរដ្ឋកម្ពុជាមិនតិចនាក់នោះទេដែលបានស្លា.​ប់ដោយសារជំងឺក៏អាក្រក់មួយនេះ។

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាបានកើនឡើងដល់ ៩៥,៥២៨ នាក់ហើយ ហើយក្នុងនោះអ្នកជំងឺចំនួន ៩១,១៣១ នាក់ត្រូវបានព្យាបាលជាសះស្បើយ។ ប៉ុន្ដែលអ្វីដែល​សោ​ក​ស្ដា​យ​អ្នកជំងឺចំនួន ១,៩៧០ ផងដែរ ដែលត្រូវបានស្លា.ប់.បា.ត់.ប.ង់ជីវិត។

តែទោះជាយ៉ាងណា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ខលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកថវិកាសម្តេចតេជោ ហ៊ុន សែនប្រគល់ជូនលោកយាយ ជុំ លីវ ដែលមានអាយុ១០៤ឆ្នាំ រស់នៅភូមិ ស្ពានគ្រង ឃុំចំណាក្រោម ស្រុក ស្ទោង ខេត្តកំពង់ធំ។ លោកជំទាវក៏បានប្រាប់ពីគន្លឹះក្នុងការយកឈ្នះកូវីដ១៩ ដែលយើងគ្រប់គ្នាត្រូវអនុវត្ដបើស្រឡាញ់ជីវិត និងមនុស្សក្បែរខ្លួន។ ដោយក្នុងនោះលោកជំទាវបានលើកឡើងថា មានតែវ៉ាក់សាំង វិធានការបីការពារ បីកុំ និងការទទួលខុសត្រូវបុគ្គលទេទើបអាចយកឈ្នះលើកូវីដ១៩បាន។

លើសពីនេះលោកជំទាវបានបន្ថែមថា ថ្វីដ្បិតមកទល់នឹងពេលនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩បានជាង៩លានអ្នកហើយក្តី ប៉ុន្តែយើងនៅតែមានករណីឆ្លងថ្មីៗ ពីសេស ដែលជា ហេតុនេះហើយ យើងត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ហើយរៀនរស់ក្នុងបរិបទថ្មីទើបអាចទប់ស្កាត់ការឆ្លងមេរោគកូវីដ.១៩បានជោគជ័យបំផុត។ ដូច្នេះដើម្បីសុវត្ថិភាព សូមពលរដ្ឋគ្រប់រូបអនុវត្ដឲ្យបានគ្រប់ៗ ដើម្បីប្រទេសកម្ពុជាអាចវិលត្រឡប់ទៅរកភាពធម្មតាវិញបាន៕ ប្រភព៖ Business Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here