ជាង​សង់​ខុស​បច្ចេកទេស​ រូបបដិមាឆ្លាក់ជាប់ជញ្ជាំងភ្នំសំពៅ សង់​រាប់​ឆ្នាំ​មិន​ទាន់រួច

0
645

ខេត្តបាត់ដំបង÷ ភ្នំសំពៅជាតំបន់ដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ ក្នុងចំណោមតំបន់ភ្នំផ្សេងៗទៀតក្នុង​ខេត្ត​បាត់ដំបង។ មានចម្ងាយ១២គីឡូម៉ែត្រពីក្រុងបាត់ដំបង ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ បច្ចុប្បន្នកំពុងទាញអារម្មណ៍​អ្នកទេសចរណ៍ជាតិនិងអន្តរជាតិ ក្នុងការទស្សនាកម្សាន្តពិសេសល្អាងសត្វប្រចៀវ ដែលបានទាក់ទាញអារម្មណ៍អ្នកទស្សនាច្រើនជាងគេ ក្រៅពីកន្លែងទស្សនាកម្សាន្តជាច្រើនផ្សេងទៀតនៅតំបន់មួយ​នេះ។

ដោយសាតែកំណើនភ្ញៀវទេសចរណ៍នេះហើយទើបភ្នំសំពៅត្រូវបានមន្ទីរជំនាញសហការជាមួយអាជ្ញាធរខេត្តសាងសង់ធ្វើការឆ្លាក់រូបបដិមានៅតាមជញ្ជាំងភ្នំបន្ថែមទៀតដើម្បីបង្កើននូវអារម្មណ៍និងចក្ខុរបស់អ្នកទស្សនាក្នុងគោលបំណងបង្ហាញអំពីវប្បធម៌ខ្មែរដ៏ផូរផង់ដល់ភ្ញៀវអន្តរជាតិស្វែងយល់ ឱ្យកាន់តែច្រើនចំពោះវប្បធម៌របស់ខ្មែរតាមរយះរូបបដិមានេះ។

តែគួឱ្យសោកស្តាយ រូបបដិមាដែលកំពុងតែសាងសង់ជិតស្ថាពរនេះ ជាងបានធ្វើខុសពីគោលបំណងរបស់មន្ទីរ​ជំនាញដែលបានសាសង់ជារូបបដិមាផ្ចាញ់ព្រះ ខណះខាងមន្ទីរគ្រោងសាងសង់ជារូបបដិមាត្រាស់ដឹង។

ឆ្លងតាមការសាងសង់រូបបដិមានេះ ក្រុមជាង​ចម្លាក់បានលើកឡើងថា រូបបដិមាដែលត្រូវការសាងសង់​និងឆ្លាក់តាមជញ្ជាំងភ្នំសំពៅនេះ ប្រើរយះពេលរហូតដល់១២ឆ្នាំ ដោយសាតែថ្មភ្នំនេះមានផលលំបាកខ្លាំងដូចជាថ្មមានសភាពរឹងមាំហើយវាផុយស្រួយ ទើបត្រូវប្រើរយះពេលយូរយ៉ាងនេះ។

ប្រភព​បន្ត​ថា រហូតមកដល់ពេលនេះរូបដិមាជិតសម្រេចជាស្ថាពរហើយ ខណះចាប់ផ្តើមសាងសង់ឡើងតាំង​ពីឆ្នាំ២០១២ គ្រោងសម្រេចលទ្ធផលក្នុងឆ្នាំ២០២១នេះ ប៉ុន្តែ​ក៏ត្រូវបានផ្អាកការសាងសង់តែម្តង បើសិនជារុះរើវិញគួឱ្យសោកស្តាយខាតទាំងពេលវេលា ខាតទាំងថវិការ។

ពាក់ព័ន្ធការផ្អាកបន្តសាងសង់រូបបដិមានេះ លោកគុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការខេត្តបានឆ្លើយ​តប​សំនួរកម្ពុជាថ្មីយ៉ាងដូច្នេះថា សំណង់​រូប​បដិមានេះ ជាងឆ្លាក់ខុស​បច្ចេកទេស​ព្រោះរូបបដិមាកំពុងធ្វើជារូបព្រះផ្ចាញ់មា មិនមែនរូបត្រាស់ដឹងទេ។ តែលោកមិនបានបញ្ជាក់ថាតើរូបបដិមាជារូបព្រះផ្ចាញ់មានេះ ត្រូវរុះរើឬក៏រក្សាទុកហើយសាងសង់រូបបដិមាត្រាស់ដឹងលើទីតាំងផ្សេងឬយ៉ាង​ណានោះទេ៕ប្រភព : កម្ពុជាថ្មី

 

LEAVE A REPLY

Please enter your comment!
Please enter your name here