អបអរផង! សាលារៀនជាង ៧០០ទីតំាងនៅខេត្ដ១នេះត្រៀមបើកដំណើរការឡើងវិញហើយ

0
124

កាលពីពេលកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យក្រសួងសុខាភិបាល ពិភាក្សាគ្នាជាមួយអភិបាលខេត្ដ-រាជធានី ពីនីតិវិធីនៃការបើកសាលារៀនឡើងវិញនៅតំបន់ដែលមិនមានករណីឆ្លងកូវីដ១៩ ឬមានឆ្លងកូវីដ១៩កម្រិតទាប។ ក្រោយពីការស្នើរបស់រាជរដ្ឋាភិបាលនេះមក យើងឃើញថាមានខេត្ដមួយចំនួនបានត្រៀមខ្លួនសម្រាប់ការបើកសាលារៀនឡើងវិញ។

ជាក់ស្ដែងខេត្ដកំពង់ស្ពឺបានប្រកាសត្រៀមបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការចុះវាយតម្លៃទីតាំងសាលា រៀននានានៅក្នុងខេត្តរួចរាល់ ដែលផ្តល់ឳកាសដល់សិស្សា នុសិស្ស អាចបន្តការសិក្សាឡើងវិញក្រោយពីបានបិទអស់មួយរយ:។

តាមការបញ្ជាក់ពីឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តាមរយៈក្រសួងព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្នរដ្ឋបាលខេត្ដបានត្រួតពិនិត្យនៅតាមសាលារៀនទាំងអស់ រួមទាំងសាលាបឋមសិក្សាចំនួន ១២ កន្លែង អនុវិទ្យាល័យចំនួន ៧០ កន្លែងទៅ៧១ និងវិទ្យាល័យចំនួន ២៤កន្លែង អាចបើកដំណើរការឡើងវិញបាន ដើម្បីសិក្សានុសិស្សបន្ដការសិក្សាឡើងវិញ ក្រោយពីបានផ្អាកមួយរយៈដោយសារតែជំងឺកូវីដ១៩។ ហើយជាមួយគ្នានោះ ក្រុមការងារបានបោសសម្អាត បាញ់ថ្នាំសម្លាប់មេរោគជាមុនសិន ចំពោះសាលារៀនណាដែលធ្លាប់យកធ្វើជាកន្លែងព្យាបាល និងមណ្ឌលចត្តាឡី ស័កជំងឺកូវីដ-១៩ ។

ឯកឧត្តមបានបន្តទៀតថា ការបើកឱ្យដំណើរការសិក្សាឡើង វិញនេះ ពិតជាមានអត្ថប្រយោ ជន៍ខ្លាំងណាស់ ដល់សិស្សានុសិស្ស ដែលពួកគាត់ បានផ្អាកការសិក្សារយ:ពេលកន្លងមក ដើម្បីអាចទទួលបានចំណេះដឹងគ្រប់គ្រាន់ ។

ឯកឧត្តមបានបញ្ជាក់ថា នៅមានសាលារៀនចំនួន១០ កន្លែងទៀត ដែលមិនទាន់ ដំណើរការឡើងវិញបាន ប៉ុន្តែអាចនឹងដំណើរការជាបន្ត បន្ទាប់ ដោយសារតែសាលាទាំងអស់នោះ គឺនៅជិតតំបន់ដែលមានហានិភ័យខ្ពស់ និងតំបន់ដែលឆ្លងការរាតត្បាតនៃជំងឺកូវីដ-១៩ខ្លាំង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here