គ្រោះថ្នាក់ចរាចរណ៍បង្ករដោយខ្លួនឯងដោតសារកំហុសបច្ចេកទេស

0
94

នៅថ្ងៃ អង្គារ៍ ៨ រោច.ខែពិសាខ ឆ្នាំជូត ត្រីស័ក ព. ស ២៥៦៥ ត្រូវថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១
មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ ៦៧B ចំណុចក្រោមរូបសំណាក់លោកយាយម៉ៅប្រហែល ៥០ ម៉ែត្រ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បង្ករឡើងដោយ រថយន្តធំបើកបុកបង្គោលភ្លើង រួចក្រឡាប់ខ្លួនឯង។អ្នកបើកបររថយន្តឈ្មោះ វ៉ាន់ ឆៃ ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិថៃ រស់នៅស្រុកជោគជ័យ ខេត្តនគររាជសីម៉ា បើកបររថយន្តធំ ០១ គ្រឿងម៉ាក Hyno ( ប្រភេទរថយន្តសណ្តោង ) ពណ៍ស ពាក់ស្លាកលេខ THAI LAND 70 – 9573 បើកបរក្នុងទិសដៅពីលិចទៅកើត ( បើកបរចុះពីលើភ្នំ ) ( មិនរងរបួស ) និងអ្នករួមដំណើរ ០១ នាក់ ឈ្មោះ លាវ ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិថៃ ( មិនរងរបួស ) ។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីរថយន្តខាងលើ មានបញ្ហាបច្ចេកទេស ( បែកតាប៉ែតហ្រ្វាំងរថយន្ត ) រថយន្ត : ខូចខាតធ្ងន់
បាក់បង្គោលភ្លើងចំនួន ០១ ដើម
ចំណែកវត្ថុតាងរថយន្តធំ ០១ គ្រឿងខាងលើ ត្រូវបានតំណាងក្រុមហ៊ុនរៀបចំចាត់ចែង យករថយន្តស្ទូច មកស្ទូចចេញពីកន្លែងកើតហេតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here