ស្អែកនេះប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជានឹងមកដលមាតុភូមិវិញ

0
135

ភ្នំពេញ៖បើតាមការអះអាងពីលោកយី សុភក្ត្រាដែលជានាយបេសកកម្មកម្ពុជាសម្រាប់ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនៅតូក្យូនោះ
ថាប្រតិភូប៉ារ៉ាឡាំពិកកម្ពុជានឹងមកដល់មាតុប្រទេសវិញនៅថ្ងៃទី៨កញ្ញាស្អែកនេះ ។
ពិធីបិទព្រឹត្តិការណ៍ខាងលើបានធ្វើឡើងកាលពីយប់ថ្ងៃទី៥កញ្ញាហើយនៅវេលាម៉ោង២២និង៥៥នាទីថ្ងៃទី៧កញ្ញា(ម៉ោងនៅទី
ក្រុងតូក្យូ)ប្រតិភូកម្ពុជានឹងចាក់ចេញពីទីនោះហើយនឹងគ្រោងមកដល់កម្ពុជាវេលាម៉ោង១៧និង៣០នាទីថ្ងៃទី៨កញ្ញាហើយពួកគេនឹងធ្វើចត្តាឡីស័ក១៤ថ្ងៃតាមវិធានការរបស់ក្រសួងសុខាភិបាល ។

ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកហ្គេមកីឡាករវ៉ានវ៉ុនប្រកួតផ្ដាច់ព្រ័ត្របានចំណាត់ថ្នាក់លេខ៧
កីឡាករកម្ពុជារូបនេះប្រជែងមិនបានមេដាយមែនតែគេបានបង្កើតនូវកំណត់ត្រាថ្មីដោយចម្ងាយ១០០ម៉ែត្រគេប្រើថិរវេលាត្រឹម
តែ១៤,២១វិនាទីប៉ុណ្ណោះ ។ចំពោះមេដាយមាសបានទៅលើកីឡាករថៃឈ្មោះ Athiwat Paeng-Nueaដែលប្រើថិរវេលា១៣,៧៦វិនាទី មេដាយ
ប្រាក់បានទៅអតីតម្ចាស់មេដាយមាសទីក្រុងរីយ៉ូប្រទេសប្រេស៊ីលឆ្នាំ២០១៦ឈ្មោះ Lao Pekka Tahti មកពីប្រទេសហ្វាំងឡង់ដោយប្រើថិរវេ
លា១៣,៨៥វិនាទីនិងមេដាយសំរិទ្ធបានទៅកីឡាករម៉ិកស៊ីកូឈ្មោះ Juan Pablo Garcia ដែលប្រើថិរវេលា១៣,៨៧វិនាទី ។

សូមបញ្ជាក់ថាកីឡាករវ៉ានវ៉ុនបានបំបែកថិរវេលាចាស់របស់ខ្លួនដែលធ្វើក្នុងវគ្គជម្រុះកាល(Heat-1)ដែលធ្វើពីព្រឹកដោយប្រើថិរ
វេលា១៤,៣៩វិនាទី ចំពោះកីឡារដែលជាប់ចំណាត់ថ្នាក់ក្រោយគេក្នុងវគ្គផ្ដាច់ព្រ័ត្រគឺកីលាករមកពីហូល្លង់ឈ្មោះKenny Van Weeghelដែលធ្វើ
ក្នុងថិរវេលា១៤,៥៣វិនាទី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here