ស្នាដៃកូនខ្មែរពិតៗ! ធ្លាប់តែស្រមៃ តែ បុរសម្នាក់នេះ បានធ្វើឲ្យ ព្រះភ័ក្ត្ររូបចម្លាក់ជាច្រើន លេចភិនភាគដូចមនុស្ស

0
118

រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ លើបណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ ស្នាដៃកូនខ្មែរវ័យក្មេង មួយរូប បានធ្វើឲ្យ ក្តីស្រមៃមនុស្សម្នាជាច្រើន ក្លាយជាការពិត​ ដោយប្រើទេពកោសល្យ​ផ្នែកបច្ចេកវិទ្យាយ៉ាងល្អ របស់ខ្លួន ដោយធ្វើឲ្យ មុខមាត់របស់រូបចម្លាក់បុរាណខ្មែរ ជាច្រើន លេចភិនភាគដូចមនុស្សពិតៗ។
ជាមួយគ្នានេះ album រូបមួយនេះ ត្រូវបាន មហាជនលេងបណ្តាញសង្គម នាំគ្នាស៊ែយ៉ាងច្រើនកុះករ ដែលមានរហូតដល់ខ្ទង់ម៉ឺន ឯណោះ ក្នុងរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ មិនតែប៉ុណ្ណោះ មហាជនសម្តែងអារម្មណ៍ ភ្ញាក់ផ្អើលនិងកោតសរសើរជាខ្លាំង ចំពោះស្នាដៃនិងគំនិតមួយនេះ។

គួរបញ្ជាក់ផងដែរថា ម្ចាស់ស្នាដៃ ត្រូវគេស្គាល់តាមរយៈគណនីហ្វេសប៊ុក Ya Ti ដែលរូបលោក បានប្រាប់ឲ្យដឹង យ៉ាងដូច្នេះថា ៖
ខ្ញុំតែងតែស្រមៃចង់ឃើញព្រះភ័ក្ត្រ និងមុខមនុស្សពីដើមដែលបន្សល់ជាប្រាង្គ ចម្លាក់ ក្នុងទម្រង់ជាសាច់មនុស្ស នេះជាលទ្ធផលខ្លះៗដែលខ្ញុំបានធ្វើ ដោយសេចក្ដីគោរព៕

LEAVE A REPLY

Please enter your comment!
Please enter your name here